ដោយៈសុខុម/ស្ទឹងត្រែង:អភិបាលខេត្តស្ទឹងត្រែងបានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធនិងពលរដ្ឋចូលរួមបង្ការទប់ស្កាត់បទល្មើសគ្រឿងញៀន។ការអំពាវនាវនេះបានធ្វើឡើងក្នុងវេទិការដាក់ផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៤ សម្រាប់ឆ្នាំ២០១៩ទី១៧កក្កដា ។
លោកយង់សុវឌ្ឍនាអភិបាលរងខេត្តនិងជាប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថាផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៤នេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវផែនការរយៈពេល១ឆ្នាំ គឺចាប់ពីថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៩។ដើម្បីរួមចំណែកអនុវត្តផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ឱ្យមានប្រសិទ្ធិភាព ។
គណៈកម្មការត្រួតពិនិត្យគ្រឿងញៀនខេត្តស្ទឹងត្រែងបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រដូចជា ការកាត់ផ្តាច់ឬសគល់នៃការជួញដូរនិងប្រើប្រាស់គ្រឿងញៀនអប់រំផ្សព្វផ្សាយគៀងគរសមាសភាពមន្ត្រីរាជការ សិស្សានុសិស្ស យុវជន កងកម្លាំងប្រដាប់អាវុធ កម្មករ និងប្រជាពលរដ្ឋទូទាំងខេត្ត។ឱ្យចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀននិងជំរុញអនុវត្តវិធានការច្បាប់អោយបានតឹងរឹង។ពង្រឹងសមត្ថភាពកម្លាំងមានសមត្ថកិច្ចនិងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តារអង្គភាពប្រឆាំងគ្រឿងញៀនរបស់ប្រទេសជាប់ព្រំដែនឱ្យបានទូលំទូលាយ ។
លោក ម៉ុម សារឿន អភិបាល ខេត្តស្ទឹងត្រែង និងជាប្រធានគណ:កម្មការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានគាំទ្រលើផែនការយុទ្ធសាស្ត្ររបស់គណៈកម្មាការត្រួតពិនិត្យគ្រឿងញៀនខេត្តដែលបានដាក់ចេញនូវវិធានការនេះសម្រាប់ការទប់ស្កាត់បង្ក្រាបនិងប្រយុទ្ធប្រឆាំងនិងគ្រឿងញៀនខុស
ច្បាប់។
លោកអភិបាលខេត្តថាបញ្ហាគ្រឿងញៀនជាបញ្ហាដែលយើងត្រូវចូលរួមទប់ស្កាត់ទាំងអស់គ្នាព្រោះគ្រឿងញៀននេះហើយដែលនាំឲ្យបំផ្លិចបំផ្លាញសង្គមជាតិនិងរាំងខ្ទប់ដល់ការអភិវឌ្ឍន៍ប្រទេសជាតិ ៕S/