​គ្រឿងញៀន​ឆ្លងដែនៈ ចាប់ខ្លួន​មេខ្លោង​បួន​នាក់ និង​ថ្នាំញៀន​ប្រមាណ​៤០​គីឡូ​

206
ចែករម្លែក
​គ្រឿងញៀន​ឆ្លងដែនៈ ចាប់ខ្លួន​មេខ្លោង​បួន​នាក់ និង​ថ្នាំញៀន​ប្រមាណ​៤០​គីឡូ​

ដោយៈ មុនី​រ័ត្ន​/ភ្នំពេញៈ​សមត្ថកិច្ច​បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ឃាត់ខ្លួន​មេខ្លោង​ចំនួន​បួន​នាក់​និង​ដកហូត​ថ្នាំញៀន​ប្រមាណ​៤០​គីឡូក្រាម​។​ការបង្ក្រាប​នេះ​បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​សំណាក ឃុំ​កកោះ ស្រុក​សន្ទុក ខេត្តកំពង់ធំ​។​


​ប្រតិបត្តិ​ការបង្ក្រាប​មេខ្លោង​ជួញដូរ​គ្រឿងញៀន​នេះ​បានធ្វើ​ឡើង​ដោយ​កម្លាំង​ជំនាញ​”​ក​១០” របស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​សហការ​ជាមួយ​កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​។​ដោយមាន​ការដឹកនាំ និង​ស​ម្រ​សម្រួល ដោយ​លោក អ៊ិត សុធា ព្រះរាជអាជ្ញា និង​លោក​សាយ វាសនា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពង់ធំ​។​
​នៅក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បួន​នាក់ ក្នុងនោះ​មាន​ជនជាតិ​ថៃ​ម្នាក់ និង​កម្ពុជា​ចំនួន​បីនាក់​។ ចាប់យក​វត្ថុតាង​រួមមាន គ្រឿងញៀន​ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន ICE ចំនួន​៤០​កញ្ចប់ ទម្ងន់​ប្រមាណ​៤០​គីឡូក្រាម រថយន្ត​ពីរ​គ្រឿង​។​
​តាម​ចម្លើយ​បឋម​របស់​ជនសង្ស័យ​បាន​សារភាពថា គ្រឿងញៀន​នាំចូល​ពី​ថៃ​ចូលមក​ន​កម្ពុជា​តាម​ច្រក​ជាំ អូរ​ស្មាច់ ខេត្ត ឧត្ដរមានជ័យ​។​

ជនសង្ស័យ ៤​នាក់ និង​ថ្នាំញៀន​ប្រមាណ​៤០​គីឡូ​


​ជនសង្ស័យ​បួន​នាក់​ដែលជា​ភេទ​ប្រុស មានឈ្មោះ​ដូចជាៈ ទីមួយ​. ឈ្មោះ គន់ វណ្ណៈ ។ ទី​ពីរ​. ឈ្មោះ សុខ ប៊ុន​សិរី​ឆៃ (​ថៃ​)​។ ទី​បី​. ឈ្មោះ សាក់ សេង​សង និង​ទី​បួន​. ឈ្មោះ លី តឹក ។​
​បន្ទាប់ពី​បង្ក្រាប​ជាក់ស្តែង​រួចរាល់ សមត្ថកិច្ច​បាន​បញ្ជូន​ទាំង​វត្ថុតាង និង​ជនសង្ស័យ​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ដើម្បី​កសាង​សំណុំរឿង ចាត់វិធានការ​បន្ត​តាមផ្លូវ​ច្បាប់​៕SRN