​គ្រឿងញៀន​ទៀតហើយ​!​ចាប់ខ្លួន​៩​នាក់​បញ្ជូនទៅ​តុលាការ​

818
ចែករម្លែក

​ដោយៈ​អង្គរតូច​/​សៀមរាបៈ​ជនសង្ស័យ​ចំនួន​៩​នាក់​ដែល​ជាប់​ពាក់​ពន្ធ​ចែកចាយ​គ្រឿងញៀន​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ​។​លោក​វរសេនីយ៍ឯក​អ៊ុ​សា​អាត​នាយការិយាល័យ​នគ​បាល​ប្រឆាំង​គ្រឿងញៀន​ឱ្យដឹងថា​ជន​ដែល​បាន​ចាប់ខ្លួន​ទ​១:​ឈ្មោះ ស៊ីម មករា ហៅ សង់ ភេទ​ប្រុស ។​ទី​២/:​ឈ្មោះ ឡ​ន សុ​លី ភេទ​ប្រុស​។​ទី​៣/: ឈ្មោះ ធៀ​ម ឆា​លី ភេទ​ប្រុស​។​ទី​៤/: ឈ្មោះ ជាន គូ​លេន ភេទ​ប្រុស ។​

ទី​៥:​ឈ្មោះ លី សុធា ភេទ​ប្រុស​។​ទី​៦: ឈ្មោះ ស៊ី​ប សុ​ភ័​ក្រ ភេទ​ប្រុស​។​ទី​៧:​ឈ្មោះ សុខ រតនា ភេទ ប្រុស ។​ទី​៨:​ឈ្មោះ រើ​ន រី ភេទ ប្រុស​ពួកគេ​មាន​ទីលំនៅ ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ​ខេត្តសៀមរាប​។ ទី​៩:​ឈ្មោះ យ៉ុង រ៉ា​វីត​ហៅ​ចិត្ត​ភេទ ប្រុស​ឆ្នាំមាន​ទីលំនៅ​ភូមិ​ដំរី​កូន ឃុំ​ពពេល ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។

(​អ្នក​ទាំងអស់​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​ន​សមត្ថកិច្ច​នគរបាល​ការិយាល័យ ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង នគរបាល​ស្រុក​ស្វាយ​លើ​ចុះបង្ក្រាប កាលពី​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៨​និង​ដកហូត​បាន​វត្ថុតាង​មាន​ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ទឹកកក​ចំនួន​០៧​កញ្ចប់​ស្មើនឹង​ទម្ងន់​០២​ក្រាម ទូរស័ព្ទដៃ​០២​គ្រឿង និង​ឧបករណ៍ប្រើប្រាស់ គ្រឿងញៀន​មួយចំនួនទៀត​។ ក្នុងករណីនេះ បញ្ចូនទៅ​សាលាដំបូង​ខេត្ត នៅ​ថ្ងៃទី​០៩​ខែឧសភា​ឆ្នាំ ២០១៨៕S/

​គ្រឿងញៀន​ទៀតហើយ​!​ចាប់ខ្លួន​៩​នាក់​បញ្ជូនទៅ​តុលាការ​