​គ្រឿងញៀន​ធ្វើ​ទុក​ខ្លាំង​ដេញ​វាយ​ម្តាយ​និង​បងស្រី​ត្រូវ​ប្តឹង​ចាប់​ដាក់គុក​

715
ចែករម្លែក

​ដោយៈ​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​កូន​និង​ជា​ប្អូនប្រុស​ម្នាក់​ប្រើប្រាស់​គ្រឿងញៀន​ងប់​ហើយក៏​ធ្លាប់​ជាប់គុក​ច្រើនដង​កាល​នៅ​ខេត្តតាកែវ​។​លុះ​ពេលដែល​មក​រស់នៅ​ជាមួយ​ម្តាយ​នៅ​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​បានធ្វើ​បាប​ដេញ​វាយ​ម្តាយ​និង​បងស្រី​។​

ម្តាយ​និង​បងស្រី​បាន​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់​ឃាត់ខ្លួន​បាន​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​១៨​ខែតុលា​ឆ្នាំ​២០១៨​នៅ​ចំណុច​ភូមិ​ផ្សារកណ្តាល​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

​ជនសង្ស័យ​មានឈ្មោះ​ង៉ែត ផា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ផ្សារកណ្តាលសង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ​។​ម្តាយ​ឈ្មោះ​ឡុង វ៉ាន់​ថន អាយុ​៥៥​ឆ្នាំ បណ្តាល​ឲ្យ​របួស​ជាំ​ពេញ​ខ្លួន ។​គឺ​យក​ដំបង​ដែក​ជ្រុង ដេញ​វាយ​ម្តាយ និង​បងស្រី​ឈ្មោះ​ង៉ែ​ត្រ ម៉ា​លីន អាយុ​៤២​ឆ្នាំ ។​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូនទៅ​តុល​ការ​កាលពី​ថ្ងៃទី​១៩​ខែតុលា អនុវត្តតាម​នីតិវិធី​ច្បាប់​បន្ត ៕S/

​គ្រឿងញៀន​ធ្វើ​ទុក​ខ្លាំង​ដេញ​វាយ​ម្តាយ​និង​បងស្រី​ត្រូវ​ប្តឹង​ចាប់​ដាក់គុក​