​គ្រៀង ក្រៃ ផ្ដួល ជឹម ចិ​ត្រា ទឹក​៣ ដើម្បី​គ្រប់គ្រង​ខ្សែក្រវាត់ ឯ​ផាន់ គ្រាន់ ព្រះ​កាដូ ឲ្យ​មួយ​កែង​

770
ចែករម្លែក

​ដោយ​:​រ៉ូ​ហ្សា /
​ភ្នំពេញ​:​ទីបំផុត​ខ្សែក្រវាត់​ខា​រ៉ា​បាវ លើស​ង្វៀន​អាស៊ីអាគ្នេយ៍ បាន​ធ្លាក់​ទៅ ក្នុង​កណ្ដាប់ដៃ​របស់​អ្នក​ប្រដាល់​ថៃ គ្រៀង ក្រៃ (Kreang Krai) ដូច​ការ គិតទុក មែន ។​

​ក្នុង​ការប្រកួត​ផ្ដាច់ព្រ័ត្រ នា​ល្ងាច​ថ្ងៃទី​២៨ មេសា គ្រៀង ក្រៃ ប្រើពេលតែ ៣ ទឹក​ប៉ុណ្ណោះ អាជ្ញាកណ្ដាល​បង្ខំចិត្ត​បញ្ឈប់ ចិ​ត្រា មិន​ឲ្យ​ប្រកួត​បន្តទៀត ដោយសារតែ​គេ​អសមត្ថភាព​ខ្លាំងពេក ។ ចិ​ត្រា ចាញ់​ប្រៀប​គូប្រកួត​របស់ គេ តាំងពីដើម​ទឹក​ទី​១ មកម្ល៉េះ ។​

​កាលពី​ជំនួប ក្នុង​វគ្គ​វិលជុំ ចិ​ត្រា ត្រូវ គ្រៀង ក្រៃ ទាត់​មួយ​ជើង​ចំក​ញ្ចឹ​ង ក បណ្ដាល​ឲ្យ​សន្លប់ នៅ​ទឹក​ទី​១ ។ ឯ​ការប្រកួត​ផ្ដាច់ព្រ័ត្រ​នេះ​វិញ ទោះបី ចិ​ត្រា ប្ដូរ​ឥរិយាបទ​ប្រកួត​ក៏ពិតមែន តែ​គ្រាន់តែ​នៅ​ទឹក​ទី​១ ចិ​ត្រា ត្រូវ គ្រៀង ក្រៃ វ៉ៃ​ឲ្យ​ដួល​ចំនួន ៣ លើក​ទៅហើយ ។​

​ចិ​ត្រា ដែល​ចង់​សាកល្បង​ជើង​ជាមួយ​គ្រៀង ក្រៃ​នោះ នៅ​ទឹក​ទី​២ គេ​ត្រូវ​អាជ្ញាកណ្ដាល រាប់​៨ បន្ទាប់ពី​គ្រៀង ក្រៃ វាយប្រហារ​ខាងក្រោម​សង​វិញ​នោះ ។ នៅ​ទឹក​ទី​៣ ចិ​ត្រា​ត្រូវ​អាជ្ញាកណ្ដាល រាប់​៨ ចំនួន​២​លើក​ទៀត មុន​អាជ្ញាកណ្ដាល​បញ្ឈប់​លែង​ឲ្យ​បន្ត​ការប្រកួត​នោះ ។

​គ្រៀង ក្រៃ បាន​រង្វាន់​អម​ខ្សែក្រវាត់​ចំនួន ២០.០០០.០០០ រៀល ប្រហាក់ប្រហែល​នឹង ៥.០០០ ដុល្លារ ឯ ចិ​ត្រា បាន ៣.០០០ ដុល្លារ ។​

​គូប្រកួត​កំដរ​រោង​វិញ​នោះ ប៊ុន គ​ន្ធា សមាគម​ប្រដាល់​ក្រសួងការពារជាតិ ប្រកួត​បាន​ត្រឹម​ស្មើ​ពិន្ទុ ជាមួយ​អ្នក​ប្រដាល់​ថៃ សា​រ៉ាវុធ (Sarawuth)​។​

​ការប្រកួត​លើស​ង្វៀន​ហ្គេ​ន​ស្ប៊ើ​ក យប់​ថ្ងៃទី​២៨ មេសា អ្នក​ប្រដាល់ រឿ​ម វណ្ណៈ ក្លិប​រាជសីហ៍​ខេត្តបន្ទាយមានជ័យ ប្រកួត​ស្មើ​ពិន្ទុ​ជាមួយ​អ្នក​ប្រដាល់​បារាំង គ្រី​ស្នា រ៉ា​ហ្វា​អែល (Chrisna Raphael) ។​

​ថុល មករា ក្លិប​ឃ្លាំងមឿង​កីឡា បាន​បង្ខំ​ឲ្យ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ ភេ​ច ណាំ​អេក ចុះចាញ់​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​៣ ។​

​តាមពិត ភេ​ច ណាំ​អេក គេ​មានលទ្ធភាព​គ្រប់គ្រាន់ តែ​គេ​មាន​របួស​ដោយ​ក្រោម​ភ្នែក ដេរ​ជាច្រើន​ថ្នេរ នៅក្នុង​ការប្រកួត​នៅ​ប្រទេស​ថៃ តែដោយសារ​គេ បាន​ចុះ​កុងត្រា​ប្រកួត​លើស​ង្វៀន​អាស៊ីអាគ្នេយ៍​ហើយ​នោះ ទើប​គេ​បង្ខំចិត្ត​ទទួល យក​ការប្រកួត​នេះ ។​

​ការប្រកួត​ដ៏​អស្ចារ្យ លើស​ង្វៀន Boostrong Fire Fighter នា​ព្រឹក​ថ្ងៃទី​២៩ មេសា អ្នក​ប្រដាល់​កម្ពុជា ប្រកួត​ចាញ់​អ្នក​ប្រដាល់​បរទេស ទាំង​៣​រូប ហើយ សុទ្ធតែ​ចាញ់​មុន​ទឹក​ទី​៥ ទៀតផង ។​

​វ៉ែន សុវណ្ណ ក្លិប​កងកេង​មាន​រិ​ទ្ធ ខេត្តបាត់ដំបង ត្រូវ​អ្នក​ប្រដាល់​ជនជាតិ ណ័​រ​វ៉េ​ស មេ​ដេ​ល ភេ​រ៉េ​ស (Medel Perez) ប្រើ​កែង​វាយ​ឲ្យ​សន្លប់​នៅ​ទឹក​ទី​៣​។ នៅ​ទឹក​ទី​១ សុវណ្ណ ត្រូវ​អាជ្ញាកណ្ដាល រាប់​៨​ម្ដង​ហើយ បន្ទាប់ពី​ត្រូវ​មួយ​កែង​របស់ មេ​ដេ​ល ភេ​រ៉េ​ស នោះ ។ តែ​គេ​នៅ​បន្ត​ការប្រកួត​បាន​ទៀត ។ ទោះបី​នៅ​ទឹក​ទី​២ គ្មាន​បញ្ហា​អ្វី​កើតឡើង ក៏ពិតមែន តែ​នៅ​ទឹក​ទី​៣ កែង និង កណ្ដាប់ដៃ របស់ ផេ​រ៉េ​ស បានបញ្ចប់​សកម្មភាព​របស់ សុវណ្ណ​តែម្ដង ។​

​ចាន់ សំអាត ក្លិប​អប់រំ​កាយ​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ស៊ូ​ន តិ​ភាព (Suon Tepheap) នោះ ត្រូវ​អាជ្ញាកណ្ដាល បណ្ដេញ​ចុះ​ពីស​ង្វៀន នៅ​ទឹក​ទី​៤ ដូចគ្នា ដោយសារតែ​សំអាត វ៉ៃ​មិន​អស់ពី សមត្ថភាព ។​

​ផុន ផាន់​ណា ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ត្រូវ​អ្នក​ប្រដាល់​ថៃ ភេ​ច ម៉ា​នី (Phich Many) ទាត់​មួយ​ជើង ចំក​ញ្ចឹ​ង ក បណ្ដាល​ឲ្យ​សន្លប់ ក្រោក​លែងរួច នៅមុន​ស្នូរ​ជួង បញ្ចប់​ទឹក​ទី​២ ។​

​ចំពោះ​ការប្រកួត​ផ្ដាច់ព្រ័ត្រ ខ្សែក្រវាត់​បារ​លី​ប្លេ​ក វិញ​នោះ អ្នក​ប្រដាល់ ផាន់ គ្រាន់ ក្លិប​ពុទ្ធ​សេរី​វង្ស ដែល​ប្រកួត​គ្នា យ៉ាង​តឹងតែង ជាមួយ​អ្នក​ប្រដាល់​ថៃ​លូ​ម លេង (Loom Leng) នោះ នៅ​ទឹក​ទី​៥ អ្នក​ប្រដាល់​កម្ពុជា​រូបនេះ ហាក់ដូចជា ជួប​សំណាងល្អ ឬ អាច​និយាយថា ព្រះ​ប្រទាន​ឲ្យ​មួយ​កែង ធ្វើ​ឲ្យ​អ្នក​ប្រដាល់​ថៃ លូ​ម លេង ដួល​ក្រោក​លែងរួច ។​

​ផាន់ គ្រាន់ បាន​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់ ដែលមាន​រង្វាន់​អម​ចំនួន ៥.០០០ ដុល្លារ ឯ លូ​ម លេង បាន​ត្រឹម​ជើងឯក​រង ដែលមាន​រង្វាន់​អម ៣.០០០​ដុល្លារ ។ អ្នក​ប្រដាល់​ទាំង ២ រូបនោះ កាល​ប្រកួត ក្នុង​វគ្គ​សន្សំ​ពិន្ទុ ផាន់ គ្រាន់ ចាញ់ លូ​ម លេង ដោយ​ពិន្ទុ តែ​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ បើ​កុំ​តែ​បាន​មួយ​កែង​នេះ ផាន់ គ្រាន់ អាច​នឹង​លំបាក​ដែរ ៕V

ទិដ្ឋភាព​ប្រកួត​ប្រចាំ​សប្ដាហ៍​

​ ​