ក្រសួងការងារ និងមន្ទីរជោរៃ គ្រោងរួមគ្នាផ្តល់សេវាពិនិត្យ និងព្យាបាលឥតគិតថ្លៃដល់កម្មករ

1131
ចែករម្លែក
  • 69
    Shares

​ដោយ​:​ពៅ​និមល​/​ភ្នំពេញ​:​មន្ត្រី​អ្នកនាំពាក្យ​នៃ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) បាន​ឲ្យ​ដឹងថា នៅពេល​ខាងមុខ​ឆាប់ៗ​នេះ​នឹងមាន​រៀបចំ​ពិធី​ចុះ​កិច្ចព្រមព្រៀង​មួយ​រវាង​ប​.​ស​.​ស​នៃ​ក្រសួង​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​និង​មន្ទីរពេទ្យ​ជោ​រៃ​។​

ជំនួប​ដើម្បី​ផ្តល់​សេវា​ដល់​កម្មករនិយោជិត​ដោយ​ភាពត្រឹមត្រូវ​ច្បាស់លាស់ និង​ប្រសិទ្ធភាព ក្នុងការ​ទទួល​សេវា​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ដោយ​អត់​បង់លុយ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ប​.​ស​.​ស បាន​ឲ្យ​ដឹងថា ទាក់ទង​និង​ការងារ​ខាងលើនេះ កាលពី​ព្រឹក​ថ្ងៃទី​១៦​ខែកក្កដា​ឆ្នាំ​២០១៨​កន្លងទៅ​ប​.​ស​.​សបាន​ប្រជុំពិភាក្សា​ជាមួយនឹង​គ្លីនិក​ជា​ដៃគូរ​សហ​ការផ្តល់សេវា​អំពី​នីតិវិធី​នៃ​ការផ្តល់សេវា​ដល់​សមាជិក​ប​.​ស​.​ស​ពេល​ទៅ​ទទួល​សេវា​ផ្សេងៗ​និង​ធ្វើការ​ពន្យល់​បន្ថែម​អំពី​កា​រប​ញ្ជូ​ល​ទិន្នន័យ​របស់​គ្លីនិក​។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ដើម្បី​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ទៅ​ទទួល​សេវា​របស់​សមាជិក​ប​.​ស​.​ស​នៅតាម​មូលដ្ឋាន​សុខាភិបាល​ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ប​.​ស​.​ស​រាល់ពេល​ចូលទៅ​ប្រើប្រាស់​សេវា​ពិនិត្យ​និង​ព្យាបាល​ប្រកបដោយ​ប្រសិទ្ធភាព​និង​ទាន់ពេលវេលា​ដែល​បានធ្វើ​នៅ​សាលប្រជុំ​របស់​ទីស្នាក់ការ​កណ្តា​លប​.​ស​.​ស​ដោយមាន​ភាគី​ចូលរួម​សរុប​៣០​នាក់ ជា​តំណាង​មកពី​គ្លីនិក​ជា​ដៃគូ ប​.​ស​.​ស​។​

​ប្រភព​ដដែល​នេះ​បញ្ជាក់ទៀតថា​សម្រាប់​កិច្ចប្រជុំ​ខាងលើ​មាន​គោលដៅ​ដូចជា​ករណី​អ្នកប្រើប្រាស់​សេវា​ដែលមាន​លិខិតធានា​អះអាង​ពី​រដ្ឋបាល​របស់​រោងចក្រ​សហគ្រាស​គ្រឹះស្ថាន​,​ការដាក់​ឯកសារ​រប​ស់​អ្នក​ដែលមាន​លិខិតធានា​ប្រើប្រាស់​ដើម្បីឱ្យ​អា​ចប​ញ្ជូ​ល​ទិន្នន័យ​បាន​និង​កា​រប​ញ្ជូ​ល​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​សេវា​ដែល​បាន​អនុ​ញ្ញា​ត្ត​ចំនួន​១.២៨៦​។​

​ក្នុង​សេចក្តីប្រកាស​នេះ​ឲ្យ​ដឹង​ទៀតថា​កិច្ចសហការ​នេះ​គឺ​ដើម្បី​បង្កើន​និង​ពង្រីក​ការផ្តល់សេវា​ដល់ក​ម្មក​រ​និយោជិត​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់​និង​ទាន់ពេលវេលា​។​ស្របតាម​អនុសាសន៍​របស់​សម្តេច​នាយករដ្ឋមន្ត្រី​កម្ពុជា​ដែល​តម្រូវ​ឲ្យ​កម្មករនិយោជិត​ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ​ទាំងអស់​ទទួលបាន​សេវា​គាំពារ​សង្គម​។

​គួរ​រំលឹក​បន្ថែមថា​គិត​រហូតមកទល់​បច្ចុប្បន្ន​នេះ​ប​.​ស​.​សបាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​និង​មន្ទីរពេទ្យ​ឯកជន​សរុប​ចំនួន​១.៣២៥​មូលដ្ឋាន​៕S/

​គ្រោង​ចុះហត្ថលេខា​រួមគ្នា​ក្នុង​ការផ្តល់សេវា​ពិនិត្យ​និង​ព្យាបាល​ឥតគិតថ្លៃ​