​គ្រោង​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​ថ្មី​២​កន្លែង​ នៅសាលាបឋមសិក្សា​សន្ធ​រម៉ុក​និង​ផ្សារ​ដើម​គ

400
ចែករម្លែក

ដោយ​៖​រ៉ា​ម៉ន​:ភ្នំពេញ​៖ ដោយ​ស្របតាម​ស្ថានភាព​ប្រទេសជាតិ​មានការ​អភិវឌ្ឍ កាន់តែ​រីកចម្រើន ទីក្រុង​កាន់តែ​ស៊ីវីល័យ​ផង​នោះ​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​គម្រោង​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន​ពីរ​ទីតាំង​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ដោយ​ថ្មើរជើង​ឆ្លងកាត់​តំបន់​នោះ​ប្រកបដោយ​សុវត្ថិភាព​។​

មន្ត្រីរដ្ឋបាល​រាជធានី​បាន​ឧ្យ​ដឹងថា​៖​ គម្រោង​ទីមួយ​មាន​ទីតាំង​ស្ថិតនៅលើ​មហាវិថី​ម៉ៅ​សេទុង​ខាងកើត​សាលាបឋមសិក្សា​សន្ធរម៉ុក និង​គម្រោង​ទី​ពីរ​មាន​ទីតាំង​ស្ថិតនៅលើ​មហាវិថី​ម៉ៅ​សេទុង​ខាងលិច​ផ្សារ​ដើម​គ​។​

មន្ត្រី​បន្តថា​៖ ដោយ​អនុវត្តន៍តាម​ការណែនាំរ​បស់​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​​ ការងារ​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​ថ្មី​២​កន្លែង​នៅ​សាលាបឋមសិក្សា​សន្ធ​រម៉ុក​និង​ផ្សារ​ដើម​គនេះ​នឹង​ដំណើរការ​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ​៕​Ha