​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១៨​ខែកញ្ញា​មនុស្ស​ស្លាប់​៦​នាក់​របួស​២​នាក់

1055
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​តាម​របាយការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានឱ្យដឹងថា​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​បានកើត​ឡើង​ចំនួន ៧​លើក​(​យប់​៤​លើក​)​។​ក្នុងនោះ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៦​នាក់ របួសធ្ងន់ ២​នាក់ ។​

​របាយការណ៍​ខាងលើ​បាន​ឲ្យ​ដឹង​បន្តថា នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៧​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១២​គ្រឿង​។ ក្នុងនោះ​មាន​ម៉ូតូ ៨​គ្រឿង រថយន្ត​ធុន​តូច ២​គ្រឿង រថយន្ត​ធំ ២​គ្រឿង ។ មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់ ៦​នាក់ (​យប់​៣​លើក​) ។​

​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្បឿន ៣​លើក​(​ស្លាប់​២​នាក់​), មិន​គោរព​សិទ្ធិ ១​លើក​(​ស្លាប់​ម្នាក់​), មិន​ប្រកាន់​ស្តាំ ២​លើក​(​ស្លាប់​២​នាក់​) និង​បត់​គ្រោះថ្នាក់ ១​លើក​(​ស្លាប់​ម្នាក់​) ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​រយៈពេល​១៨​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១-១៨ ខែកញ្ញា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ១៤៣​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៦៨​នាក់ របួស​សរុប ១៩៤​នាក់ របួសធ្ងន់ ១៤៩​នាក់ របួសស្រាល ៤៥​នាក់ ៕S/​