​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២៨​វិច្ឆិកា​ស្លាប់​២​នាក់​របួស​១០​នាក់​

756
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​តាម​របាយការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៦​លើក​។​ក្នុងនោះ​យប់​២​លើក​បណ្តាល​ឲ្យ​ស្លាប់ ២​នាក់ របួសធ្ងន់​ស្រាល​១០​នាក់​(​ស្រី​៥​នាក់​) ។​

​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៦​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១១​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៦​គ្រឿង រថយន្ត​តូច ៣​គ្រឿង រថយន្ត​ធំ ១​គ្រឿង យាន​ផ្សេងៗ​១​គ្រឿង ។ មិន​ពាក់​ពួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់ ៧​នាក់​(​យប់​៣​នាក់​) ។​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី​ល្បឿន​៤​លើក​(​ស្លាប់​២​នាក់​) , មិន​គោរព​សិទ្ធិ​២​លើក ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​២៨​ថ្ងៃ គឺ​ថ្ងៃទី​២៨ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ២៦៩​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​១៣៣​នាក់ របួស​សរុប ៤១៨​នាក់ របួសធ្ងន់ ២៥០​នាក់ របួសស្រាល ១៦៨​នាក់ ៕S/​

​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២៨​វិច្ឆិកា​ស្លាប់​២​នាក់​របួស​១០​នាក់​