​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២៩​ឧសភា​មាន​៤​លើក​ស្លាប់​៣​នាក់​របួស​ម្នាក់​

818
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​តាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា គិតពី​ម៉ោង​២​ថ្ងៃទី​២៨​ដល់​ម៉ោង​២​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៨​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៤​លើក​។​ក្នុងនោះ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៣​នាក់​(​ស្រី​ម្នាក់​) រងរបួស​ធ្ងន់​ម្នាក់​។​

​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៤​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ៦​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៣​គ្រឿង​រថយន្ត​តូច ១​គ្រឿង​រថយន្ត​ធំ​២​គ្រឿង​។​មិន​ពាក់​ពួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់ គ្មាន ។​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្បឿន ២​លើក​(​ស្លាប់​ម្នាក់​) បត់​គ្រោះថ្នាក់ ២​លើក​(​ស្លាប់​២​នាក់​) ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​២៩​ថ្ងៃ ចាប់​គិតពី​ថ្ងៃទី​១ ដល់ ថ្ងៃទី​២៩ ខែឧសភា​ឆ្នាំ​២០១៨​កើតឡើង​ចំនួន​២៣៩​លើក​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ១៣១​នាក់ របួស​សរុប ៣០១​នាក់ របួសធ្ងន់ ២១៦​នាក់ របួសស្រាល ៩២​នាក់ ៕S/