​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃទី​១​ខែសីហា​ស្លាប់​២​នាក់​របួស​១១​នាក់​

803
ចែករម្លែក

(​ភ្នំពេញ​)៖​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានបញ្ជាក់​ឲ្យ​ដឹងថា​កាលពី​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៧ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៩​លើក ។​ក្នុងនោះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់ របួសស្រាល​៤​នាក់ និង​របួសធ្ងន់​៧​នាក់​។​

​របាយការណ៍​ដដែល​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៩​លើក​នេះ​បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​៤​គ្រឿង រយ​ន្ដ​ធុន​ធំ​១​គ្រឿង និង​អ្នក​ថ្មើ​ជើង​ម្នាក់​។​មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​-​មិន​គោរព​សិទ្ធិ​-​មិន​ប្រកាន់​ស្ដាំ​-​បត់​គ្រោះថ្នាក់​-​ងងុយដេក​- និង​ប្រើ​ជាតិ​ស្រវឹង​៕S/​ដោយ​៖​ហូ​សាន់

#