​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្រុង​បាវិត​ស្លាប់​ម្នាក់​របួស​២​នាក់​

1374
ចែករម្លែក

​ដោយៈ​វ៉ៃ​កូ​/​ស្វាយរៀងៈ​បុរស​ម្នា​ក់បាន​ស្លាប់​ដោយឡែក​ស្ត្រី​ម្នាក់​និង​បុរស​ម្នាក់ទៀត​បាន​រងរបួស​ធ្ងន់​និង​ស្រាល​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​១​ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ​១៥៧>១៥៨​ស្ថិត​ក្នុងភូមិ​ត្រពាំង​ផ្លុ​ង​សង្កាត់​បាទី​ក្រុង​បាវិត ខេត្តស្វាយរៀង​កាលពី​ព្រលប់​ថ្ងៃទី​២៧​ខែសីហា​ឆ្នាំ​២០១៨​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​ម៉ូតូ​និង​ម៉ូតូ​ក្នុងទិសដៅ​បញ្ច្រាស់ទិស​គ្នា​ពី​កើ​តទៅ​លិច​។​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​C125(​សេរី​2016)​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1FH-0036​បើកបរ​ដោយ​ឈ្មោះ ពៅ ពេជ្រ​សង្វា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​កម្មករ​រោងចក្រ​មាន​ទីលំនៅ​ភូមិ​សំឡី​ខាងជើង​ឃុំ​សំឡី​ស្រុក​កំពង់រោ​ទ៌​ខេត្តស្វាយរៀង​បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ​។​អ្នករួមដំណើរ​០១​នាក់​ឈ្មោះ យ៉ាន មាស​ស្នេ​ហ៌ ភេទ​ស្រី​អាយុ​២៦​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​កម្មករ​រោងចក្រ​រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​(​ត្រូវជា​ប្រពន្ធ​)​រងរបួស​ស្រាល​។​

​បច្ចុប្បន្ន​សាកសព​ត្រូវបាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ​និង​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ព្យ​បាល​នៅ​ពេទ្យ​ពន្លឺ​បូព៌ា​បាវិត​។​​រីឯ​វត្ថុតាង​ទាំង​០២​គ្រឿង​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត​ដើម្បី​បំពេញ​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​៕S/​

​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្រុង​បាវិត​ស្លាប់​ម្នាក់​របួស​២​នាក់​