​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​ជា​បញ្ហា​ប្រឈម​យូរអង្វែង​អ្នកស្លាប់​និង​របួស​រៀងរាល់ថ្ងៃ

817
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ត្រីមាស​ទី​៣​ឆ្នាំ​២០១៨ កាលពី​ព្រឹក​ថ្ងៃទី​៣១​ខែតុលា​ឆ្នាំ​២០១៨​នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​ដោយមាន​ការចូលរួម​ពី​តំណាំង​ក្រសួង​ជាច្រើន​បានលើកឡើង​ថា​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​ជា​បញ្ហា​ប្រឈម​យូរអង្វែង​ដែលមាន​អ្នកស្លាប់ និង​របួស​រៀងរាល់ថ្ងៃ ច្រើនជាង​គ្រោះថ្នាក់​សង្គម​ផ្សេងទៀត ។​

​ក្នុងឱកាស​នោះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន បាន​ពាំ​នាំនូវ​ការសួរសុខទុក្ខ និង​កោតសរសើរ​ពី នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត​នេ​ត​សាវឿន​អគ្គស្នងការ​នគរបាល​ជាតិ​និង​ជា​ប្រធាន​អនុគណៈកម្មការ​ទី​២​។​ដល់​កងកម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​និង​មន្ត្រី​នៃ​ស្ថាប័ន​នានា​ដែល​បាន​ខិតខំ​រួមគ្នា​រក្សា​សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​ចរាចរណ៍​បានល្អ​ប្រសើរ ធ្វើ​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍​មានការ​ថយចុះ​ជា​បន្តបន្ទាប់ ។​

​សូមជម្រាបថា​ដោយមាន​ការខិតខំ​យកចិត្តទុកដាក់​រួមគ្នា​រក្សា​សណ្តាប់ធ្នាប់​និង​សុវត្ថិភាព​ចរាចរណ៍​បានល្អ​ប្រសើរ​ពី​កងកម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​និង​មន្ត្រី​នៃ​ស្ថាប័ន​ពាក់ព័ន្ធ​នានា​បាន​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​រយៈពេល​៩​ខែ​ឆ្នាំ​២០១៨​បាន​ចំនួន​៣៥៣​លើក​ស្មើ​១៣​ភាគរយ​កាត់បន្ថយ​ចំនួន​អ្នកស្លាប់​ចំនួន​៤៤​នាក់​ស្មើ​៣​ភាគរយ​និង​កាត់បន្ថយ​អ្នករបួស​៧៩៥​ស្មើ​១៩​ភាគ​បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​២០១៧ ៕S/​

​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​ជា​បញ្ហា​ប្រឈម​យូរអង្វែង​អ្នកស្លាប់​និង​របួស​រៀងរាល់ថ្ងៃ