​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​ព្រៃនប់​បណ្តាលឱ្យ​បុគ្គលិក​ទូរទស្សន៍​អប្សរា​៤​រូប​រងរបួស​

395

(​ព្រះសីហនុ​)៖​របាយការណ៍​ពី​នគរបាល​បានឱ្យដឹងថា​បុគ្គលិក​ទូរទស្សន៍​អប្សរា​ចំនួន​៤​រូប​បាន​រងរបួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​រថយន្ត​កាលពី​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៧​លើផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ១៩៩-២០០​ស្ថិតនៅ​ក្នុងភូមិ​អូរ​តាសេក ឃុំ​អូរ​ឧក​ញ្ញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​មន្ត្រី​សមត្ថកិច្ច​បានឱ្យដឹងថា​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង រវាង រថយន្ត​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ (HYUNDAI) ពណ៌ ស ពាក់​ផ្លាកលេខ​ភ្នំពេញ 3A-5998 ដឹកទំនិញ បាន​បុក​នឹង​រថយន្ត​មួយគ្រឿង​ម៉ាក​នីសា​ន់​(NISSAN) ពណ៌ ស ពាក់​ផ្លាកលេខ ភ្នំពេញ 2x-6815 ជិះ​គ្នា​ចំនួន ៤​នាក់​ស្រី ម្នាក់​ជា​បុគ្គលិក​ទូរទស្សន៍​អប្សរា​ដែលមាន​ទិសដៅ​ពី​ផ្ទុយគ្នា បណ្ដា​ឲ្យ​ភាគី​ខាង​រថយន្ត​របស់​ទូរ​ទស្សន៍ មាន​អ្នករងរបួស​ទាំង ៤​នាក់​។​

ប៉ុន្តែ​ស្ថានភាព​របួស​មិន​ធ្ងន់ធ្ងរ​ទេ និង​ក្រោយមក បាន​បញ្ជូនទៅ​ព្យាបាល​នៅ​គ្លីនិក​លិ​គឹម​ឌី​វាលរេញ​។​​រីឯ​វត្ថ​តាង​រថយន្ត​២​គ្រឿង បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​៕S/