​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​រ​ឱ្យមាន​ការឈ្លោះប្រកែក​គ្នា​បែកផ្សែង​ផ្អើល​ពេញ​ផ្លូវ​ព្រះមុន្នីវង្ស​

789
ចែករម្លែក
  • 121
    Shares

ដោយៈ​ម៉ា​រ៉ា​/​ភ្នំពេញៈ​ម៉ូតូ​ធុន​ធំ​មួយគ្រឿង​គ្មាន​ស្លាក់​លេខ​បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​បាន​ជ្រុល​ទៅបុក​គូទ​រថយន្ត​មួយគ្រឿង​ម៉ាក​ឆារ​ឡែ​ត​ស្លាក​លេខ​ភ្នំពេញ​.២AL៣៨០៦​បណ្ដាល​រងរបួស​ធ្ងន់​បាន​បញ្ចូនទៅ​មន្ទី​ពេទ្យ​ភ្លាមៗ​។​ហេតុការណ៍​បាន​កើយ​ឡើង​នៅវេលា​ម៉ោង​១១:១៥​នាទី​យប់​ថ្ងៃទី​២៥​ខែមេសា​ឆ្នាំ​២០១៨​តាម​បណ្ដោយ​ផ្លូវ​ព្រះមុន្នីវង្ស​ក្បែរ​អាគារ​៤២​ជាន់ ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន​។​

ប្រភព​បន្តបាន​ឱ្យដឹងថា​មុន​កើតហេតុ​ម៉ូតូ​ធុន​ធំ​បើកបរ​ដោយ​បុរស​ម្នាក់​ជា​ជនជាតិខ្មែរ​ពី​ទឹ​សដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​។​ក៏បាន​ជ្រុល​ទៅបុក​គូទ​រថយន្ត​មួយគ្រឿង​ម៉ាក​ឆារ​ឡែ​ត​ស្លាក់​លេខ​ភ្នំពេញ​.២AL៣៨០៦​បើក​ស្រព​ទិស​គា្ន​បណ្ដាលឱ្យ​រងរបួស​ធ្ងន់​ហើយ​បាន​ទៅ​សង្គ្រោះ​ភ្លាមៗ​ផងដែរ​។​

ខណៈពេល​ដែលមាន​ករ​ណី​នេះ​កើតឡើង​ក៏មាន​មនុស្ស​ប្រុស​ស្រី​ពីរ​នាក់​បាន​ដើរមក​រើស​កងដៃ​របស់​ជនរ​ង​គ្រោះ​ដែលជា​ម្ចាស់​ម៉ូតូ​បាន​ដួលសន្លប់​នោះ​។ បន្ទាប់មក​ស្រាប់តែ​មិត្តភក្តិ​របស់​ជនរងគ្រោះ​មកដល់​បានឃើញ​ដូចនេះ​ក៏បាន​ស្រែក​ឆោ​រ​ឡោ​ថា​ប្រុស​ស្រី​ទាំងពីរ​នាក់​នេះ​ជា​ជន​ឈ្លៀត​ឱកាស​បាន​ដោះយក​កងដៃ​របស់​មិត្តភក្តិ​ខ្លួន​ហើយក៏​មានការ​ឈ្លោះ​កែក​គ្នា​យ៉ាងខ្លាំង ។​ចំណែក​ម៉ូតូ​នឹង​រថយន្ត​បាន​ដោះស្រាយ​គ្នា​ដោយ​ភាគី​ទាំងសងខាង​យកទៅ​ជួសជុល​រៀងៗ​ខ្លួន​ដើម្បី​បញ្ចប់រឿង​៕S/

​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​រ​ឱ្យមាន​ការឈ្លោះប្រកែក​គ្នា​បែកផ្សែង​ផ្អើល​ពេញ​ផ្លូវ​ព្រះមុន្នីវង្ស​