​គ្រោះថ្នាក់​ចរាចរណ៍​រថ​យន្ត​ដឹក​ទឹកកក​បុក​ម៉ូតូ​ស្លាប់​ម្នា​ក់

486
ចែករម្លែក
  • 25
    Shares

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​ បុរស​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​ ដោយសារ​រថយន្ត​ដឹក​ទឹកកក​បុក​ជាមួយ​ម៉ូតូ​បើក​បញ្ច្រាសទិស​គ្នា​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ត្រង់ចំណុច​អូរតា​មៀ​វ​ ស្ថិត​ក្នុងភូមិ​កកោះ​ ឃុំ​កកោះ ​ស្រុក​មោង ឫស្សី​ កាលពី​យប់​ថ្ងៃ​៦​ខែមីនា​ ឆ្នាំ ២០១៩​។​

លោ​កវសេនីយ៍​ត្រី ​ហម ​ភ័​ណ្ឌ ​មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​មោង​ ឫ​ស្សី​បានឱ្យដឹងថា​ យុ​ជន​ដែល​ស្លាប់​មានឈ្មោះ​អូន សេង​លី អាយុ​២៣​ឆ្នាំ ​មុខរបរ​លក់ដូរ រស់នៅ​ភូមិ​រំចេក ឃុំ​កកោះ ​ស្រុក​មោងឫស្សី​។ ដោយឡែក​អ្នកបើកបរ​រថយន្ត​ដឹក​ទឹកកក​មិន​ស្គាល់​អត្តសញ្ញាណ ​ក្រោយ​កើតហេតុ​បាន​រត់​គេចខ្លួនបាត់​។​

ក្រោយ​វាស់វែង​រួច​ សមត្ថកិច្ច​ជំនាញ​បាន​ប្រគល់​សាកសព​ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​។​ចំណែក​រថយន្ត និង​ម៉ូតូ​រក្សាទុក​នៅ​អធិការ​នគរបាល​ស្រុក​រង់ចាំ​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​ចូលមក​ដោះស្រាយ​តាមច្បាប់​៕S/Ha