​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​គោយន្ត​បណ្តាលឱ្យ​ស្លាប់​ម្នាក់​

392
ចែករម្លែក
  • 25
    Shares

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​រវាង​រថ​យន្ត​មួយគ្រឿង​កូរ៉េ​សរសេរ​សុទ្ធតែ​អក្សរ​ថៃ​បាន​បុក​គោយន្ត​កន្ត្រៃ​សណ្តោង​រ៉ឺម៉ក​ពីក្រោយ​ហើយ​កិន​អ្នកបើកបរ​គោយន្ត​ពីលើ​បណ្តាល​ឱ្យស្លាប់​នៅនឹងកន្លែង​។​ហេតុការណ៍​បានកើត​ឡើង​នៅលើ​ផ្លូវ​ក្រាល​កៅស៊ូ​ជនបទ​ស្ថិតក្នុង​ក្រុមទី​១៣​ភូមិ​គួ​យ​ជីកដី​ឃុំ​របស់​មង្គល​ស្រុក​មោង​ឬ​ស្សី​ខេត្ត​បាត​ដំបង​កាលពី​រសៀល​ថ្ងៃទី​៨​ខែមេសា​ឆ្នាំ​២០១៩​។​

​លោក​អនុសេនីយ៍ទោ​ម៉ៅ​ហ៊​ត​មេបញ្ជាការ​ង​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​មោង​ឬ​ស្សី​បានឱ្យដឹងថា​តៃកុង​គោយន្ត​កន្ត្រៃ​ដែល​ស្លាប់​មានឈ្មោះ​ខុម​រស់​ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​មុខរបរ​ធ្វើស្រែ​រស់នៅ​ភូមិ​ព្រៃ​ព្រំ​២​ឃុំ​របស់​មង្គល ស្រុក​មោងឫស្សី ។​ចំណែក​អ្នកបើករថយន្ត​បង្ក​ឈ្មោះ​ឆុន​ធា​រិត​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​មុខ​
​របរ​ធ្វើស្រែ​រស់នៅ​ភូមិ​ព្រៃ​ព្រំ​២​ឃុំ​របស់​មង្គល​ស្រុក​មោងឫស្សី​ត្រូវ​ចាប់ខ្លួន​។​
សាកសព​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​រថយន្ត​និង​គោយន្ត​រក្សាទុក​នៅ​អធិការនគរបាល​ស្រុក​មោងឫស្សី ៕S/

​រូប​ថ​តៈ​សព​តៃកុង​គោយន្ត​កន្ត្រៃ រថយន្ត​បង្ក​គោយន្ត​កន្ត្រៃ​ធ្លាក់ចូល​ប្រឡាយ​អត់​ទឹក​