​គ្រោះថ្នាក់​ចរាចរណ៍​១៥​លើក​បង្ក​ឱ្យ​មនុស្ស​ស្លាប់​៨​នាក់​និង​របួស​២០​នាក់​

134
ចែករម្លែក

ដោយៈ សាវ​រក្ស​/​ភ្នំពេញៈ​មនុស្ស​ស្លាប់​៨​នាក់​និង បាន បង្ក ឲ្យ មាន អ្នករងរបួស ធ្ងន់ – ស្រាល ២០ នាក់​។​បើ​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​បានបញ្ជាក់​ថា​គិតពី​រសៀល​ម៉ោង​២​ថ្ងៃទី​២ ដល់​ម៉ោង ២​រសៀល ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០១៩​។​

​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​គឺ​បណ្តាលមកពី​បើកបរ​លើស​ល្បឿន​កំណត់​,​មិន​គោរព​សិទ្ធ​បត់​មិន​ប្រកាន់​ស្តាំ​ជាដើម​។​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បង្ក ឲ្យ មានការ ខូចខាត យានយន្ត សរុប ជាច្រើន​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​, រថយន្ត​តូច​-​ធំ និង​យាន​ផ្សេងៗ​ជាច្រើន​គ្រឿង​ទៀត ។​

ទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូទាំងប្រទេស ថ្ងៃនេះ បាន បញ្ជាក់ថា គ្រោះថ្នាក់ ដែល បង្ក ឲ្យ មាន មនុស្ស ស្លាប់ និង របួស សរុប​ចំនួន​២៨ នាក់ នៅ ថ្ងៃទី ៣ ខែធ្នូ នេះ គឺ កើតឡើង ដោយសារ ហេតុការណ៍ ប៉ះទង្គិច ចំនួន ១៥ លើក ៕S/​