​គ្រោះថ្នាក់​ចរាចរណ៍​២​ករណី​ក្នុងពេល​តែ​១​លើ​ស្ពាន​លី​យ៉ុង​ផាត់​ខូចខាត​រថយន្ត​៥​គ្រឿង​

333
ចែករម្លែក

ដោយ​គ្រី​សម្បត្តិ​/​ភ្នំពេញ​៖​គ្រោះថ្នាក់​ចរាចរណ៍​២​ករណី​ក្នុងពេល​តែ​១​លើ​ស្ពាន​លី​យ៉ុង​ផាត់​ខូចខាត​រថយន្ត​៥​គ្រឿង​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​គល់ស្ពាន​លី​យ៉ុង​ផាត់​ត្រើយ​ខាងកើត​ស្ថិតក្នុង​ភូមិ​ព្រែ​កតា​រ័ត្ន​សង្កាត់​ព្រែក​តាសេក​ខណ្ឌ​ជ្រោយចង្វារ​កាលពី​រសៀល​ថ្ងៃទី​១៣​ខែកញ្ញា​ឆ្នាំ​២០១៩ ។​

​ករណី​ទី​១៖​រថយន្ត​កូរ៉េ​ដឹកទំនិញ​ពាក់​ស្លាក​លេខ​ព្រះសីហនុ​3A1895​បុក​ជាមួយ​រថយន្ត​ហាយ​លែ​ន​ឌឺ​ទិសដៅ​បញ្ច្រាស​គ្នា​ចំ​ពីមុខ​បណ្តាលឱ្យ​រង​ការខូចខាត​រថយន្ត​ផ្នែក​ខាងមុខ​ទាំងសងខាង​។ ករណី​ទី​២​គឺ​រថយន្ត​បែន​ដឹក​ដី​ពាក់​ស្លាក​លេខ​ភ្នំពេញ​3A7159​បើកបរ​ទិស​ដី​ពី​លិចទៅ​កើត​ចុះ​ពីលើ​ស្ពាន​លី​យ៉ុង​ផាត់​ស្រាប់តែ​រថយន្ត​ដាច់​ហ្វ្រាំង​។​រថយន្ត​បាន​ជ្រុល​ទៅបុក​រថយន្ត​ហ៊ីយ៉ានដាយ​ពណ៍​ស្ករ​ពាក់​ស្លាក​លេខ​បាត់ដំបង​2C4668​ពីក្រោយ​។​

​រថយន្ត​ក៏​រុញ​ទៅបុក​រថយន្ត​កុង​ទី​ន័​រ​ដែល​បើកបរ​ទិសដៅ​បញ្ច្រាស​គ្នា​បណ្តាលឱ្យ​រង​ការខូចខាត​យ៉ាងដំណំ​តែ​សំណាងល្អ​គ្មាន​ន​ណារ​ម្នាក់​រងរបួស​។​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​មក​សម្រួលការ​ធ្វើចរាច​រណ៍​លើ​ស្ពាន​ដែល​កំពុងមាន​ការកកស្ទះ​និង​វាស់វែង​យក​រថយន្ត​ទាំងអស់​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕S/​