​គ្រោះថ្នាក់​ចរាចរណ៍​២​ករណី​នៅ​កន្លែង​ផ្សេងគ្នា​ស្លាប់​២​នាក់​របួស​ម្នាក់​

293
ចែករម្លែក

ដោយៈ​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​មាន​មនុស្ស​២​នាក់​បាន​ស្លាប់​និង​ម្នាក់ទៀត​បាន​រងរបួស​ធ្ងន់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ថ្ងៃ​តែមួយ​នៅ​២​កន្លែង​ផ្សេងគ្នា​។​ទី​១​នៅ​ក្រុង​ប៉ោយប៉ែត​និង​ទី​២​នៅ​ស្រុក​ព្រះនេត្រព្រះ​កាលពី​យប់​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៩​។

​ករណី​ទី​១​កាលពី​យប់​ថ្ងៃទី​៣​ខែសីហា​ឆ្នាំ​២០១៩​នៅ​ភូមិ​និមិត្ត​៣​សង្កាត់​និមិត្ត​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ធុន​ធំ​បុក​ម៉ូតូ​។​រថយន្ត​ធុន​ធំ​ម៉ាក​HINO កុង​ទឺ​ន័​រ ពណ៌​ប៉ៃ​តង ពាក់​ស្លាក​លេខ ស្វាយរៀង 3A-0342 (​អ្នកបើកបរ​រត់គេច​ខ្លួន​)​។

​ឯ​ម៉ូតូ​មាន​ម៉ាក HONDA DREAM ពណ៌​ខ្មៅ ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ​1N-3732 ។​ជនរងគ្រោះ​ឈ្មោះ ប្រាក់ កា​នុ​ន ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​ជា​និស្សិត​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​ឆ្នាំ​ទី​១​រ​បាន​ស្លាប់​ភ្លាមៗ ។​

​ករណី​ទី​២​កាលពី​យប់​ថ្ងៃទី​៣​ខែសីហា​ឆ្នាំ​២០១៩​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នៅ​ស្រុក​ព្រះនេត្រព្រះ​ខេត្តបន្ទាយមានជ័យ​(​ម៉ូតូ​បុក​រថយន្ត​)​។​ម៉ូតូ​មួយគ្រឿង​ម៉ាក​HondaWInnCR​បើកបរ​ដោយ​ឈ្មោះ​លឿ​សុថា​ត់​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​ស្លាប់​នៅ​មន្ទី​ពេទ្យ​។​

អ្នករួមដំណើរ​ម្នាក់​ឈ្មោះ​មឿត​ទិ​ត​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​រងរបួស​នៅ​ភូមិ​ជាមួយគ្នា​បាន​បុក​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​ចំ​ពីក្រោយ​៕S/


រូបថត​:២​នាក់​ស្លាប់​ម្នាក់​រងរបួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​២​ករណី​នៅ​ក្រុង​ប៉ោយប៉ែត​និង​ស្រុក​ព្រះនេត្រព្រះ (​រូប​: ប​.​ជ័យ​)​