​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃទី​៩​ខែសីហា​ស្លាប់​៤​នាក់​របួស​១៥​នាក់​

815
ចែករម្លែក

(​ភ្នំពេញ​)៖​តាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានបញ្ជាក់​ឲ្យ​ដឹងថា​កាលពី​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៧ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៩​លើក ។​ក្នុងនោះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ៤​នាក់ របួសស្រាល​៣​នាក់ និង​របួសធ្ងន់​១២​នាក់​។​

​របាយការណ៍​ដដែល​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៩​លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ ចំនួន​១២​គ្រឿង រថយន្ត​តូច​៤​គ្រឿង​។​មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន​ល្មើស​ល្បឿន​-​មិន​គោរព​សិទ្ធិ​- បត់​គ្រោះថ្នាក់​-​និង​ស្រវឹង​។​
​ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​រយៈពេល​៩​ថ្ងៃ ខែសីហា ឆ្នាំ​២០១៧​នេះ មាន​ចំនួន​៨០​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៤០​នាក់ របួសធ្ងន់​ចំនួន​៤៤​នាក់ និង​របួសស្រាល​ចំនួន ៣៤​នាក់​៕S/​ដោយ​៖​ហូ​សាន់​