​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃទី​១០​ខែសីហា​ស្លាប់​២​នាក់​របួស​១៣​នាក់​

879
ចែករម្លែក

​(​ភ្នំពេញ​)៖​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានបញ្ជាក់​ឲ្យ​ដឹងថា​កាលពី​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៧ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​បានកើត​ឡើង​ចំនួន​៧​លើក ។​ក្នុងនោះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់ របួសស្រាល​២​នាក់ និង​របួសធ្ងន់​១១​នាក់​។​

​របាយការណ៍​ដដែល​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៧​លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ ចំនួន​៧​គ្រឿង រថយន្ត​តូច​៤​គ្រឿង ម៉ូតូ​រ៉ឺម៉ក​មួយគ្រឿង និងរ​យន្ដ​ធុន​ធំ​មួយគ្រឿង​។​មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​-​មិន​គោរព​សិទ្ធិ​-​មិន​ប្រកាន់​ស្ដាំ​-​បត់​គ្រោះថ្នាក់ និង​ស្រវឹង​។​

​ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​រយៈពេល​១០​ថ្ងៃ ខែសីហា ឆ្នាំ​២០១៧​នេះ មាន​ចំនួន​៩១​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៤២​នាក់ របួសធ្ងន់​ចំនួន​៩៥​នាក់ និង​របួសស្រាល​ចំនួន​៤១​នាក់​៕S/​ដោយ​៖​ហូ​សាន់​