​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃទី​១៦​ខែសីហា​ស្លាប់​ម្នាក់​របួស​១៣​នាក់​

892
ចែករម្លែក

(​ភ្នំពេញ​)៖​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានបញ្ជាក់​ឲ្យ​ដឹងថា​កាលពី​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៧ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៨​លើក ។​ក្នុងនោះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ស្រាល​១៣​នាក់​។​

​របាយការណ៍​ដដែល​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​៨​លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ ចំនួន​៧​គ្រឿង​រថយន្ដ​ធុន​តូច​ចំនួន​៥​គ្រឿង​និង​រថយន្ត​ធំ​២​គ្រឿង​។​មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន​ល្មើស​ល្បឿន​-​ប្រជែង​-​មិន​ប្រកាន់​ស្តាំ​-​បត់​គ្រោះថ្នាក់​-​ស្រវឹង​-​កត្តា​យានយន្ត​។​

​ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​រយៈពេល​១៦​ថ្ងៃ ចាប់ពី​ថ្ងៃទី​១ រហូតដល់​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៧ មាន​ចំនួន​១៥៦​លើក បណ្ដាល​ឲ្យ​ស្លាប់​៧៧​នាក់ របួសធ្ងន់​១៥៣​នាក់ និង​រងរបួស​ស្រាល​៨៩​នាក់​៕S/​ដោយ​៖​ហូ​សាន់​