​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃទី​២០​ខែសីហា​ស្លាប់​៤​នាក់​របួស​១០​នាក់​

833
ចែករម្លែក

(​ភ្នំពេញ​)៖​តាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានបញ្ជាក់​ឲ្យ​ដឹងថា​កាលពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៧ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​បានកើត​ឡើង​ចំនួន​៨​លើក ។​ក្នុងនោះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៤​នាក់​របួសស្រាល​២​នាក់​និង​របួសធ្ងន់​៨​នាក់​។​

​របាយ​ការ​ដដែល​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៨​លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ ចំនួន​៩​គ្រឿង​រថយន្ត​តូច​៨​គ្រឿង​និង​អ្នក​ថ្មើ​ជើង​ម្នាក់​។​មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន​ល្មើស​ល្បឿន​-​មិន​គោរព​សិទ្ធិ​-​មិន​ប្រកាន់​ស្ដាំ​-​និង​ប្រជែង​។​

​ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​រយៈពេល​២០​ថ្ងៃ​ក្នុង​ខែសីហា​ឆ្នាំ​២០១៧​នេះ មាន​ចំនួន​១៩៤​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៩៤​នាក់ របួសធ្ងន់​ចំនួន​១៨៦​នាក់ និង​របួសស្រាល​ចំនួន​៩៩​នាក់​៕S/​ដោយ​៖​ហូ​សាន់​