​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃទី​១៤​ខែមីនា​ស្លាប់​៤​នាក់​របួស​១១​នាក់​

944
ចែករម្លែក

(​ភ្នំពេញ​)៖​របាយការណ៍ ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានបញ្ជាក់​ឱ្យដឹងថា​កាលពី​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​បានកើត​ឡើង​ចំនួន​៩​លើក ។​ក្នុងនោះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៤​នាក់ របួសស្រាល​២​នាក់ និង​របួសធ្ងន់​៩​នាក់​។​

​របាយការណ៍​ដដែល​បានបញ្ជាក់​ឱ្យដឹងទៀតថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៩​លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ​ចំនួន​១០​គ្រឿង​-​រថយន្ដ​តូច​១​គ្រឿង​-​រថយន្ដ​ធុន​ធំ​៣​គ្រឿង និង​អ្នក​ថ្មើរជើង​២​នាក់ ។​មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន​ល្បឿន​-​មិន​ប្រកាន់​ស្ដាំ​-​ស្រវឹង និង​កត្តា​យានយន្ដ​។​

​ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ទូទាំងប្រទេស​កើតឡើង​រយៈ​១៤​ថ្ងៃ ខែមីនា ឆ្នាំ​២០១៨​នេះ មាន​ចំនួន​១៣១​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៨២​នាក់ រងរបួស​ស្រាល​ចំនួន​៩៧​នាក់ និង​របួសធ្ងន់​ចំនួន​១២១​នាក់​៕S/

​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃទី​១៤​ខែមីនា​ស្លាប់​៤​នាក់​របួស​១១​នាក់​

#