​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃទី​១៨​ខែមីនា​ស្លាប់​៥​នាក់​របួស​១៤​នាក់​

990
ចែករម្លែក

(​ភ្នំពេញ​)៖​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានបញ្ជាក់​ឱ្យដឹងថា​កាលពី​ថ្ងៃទី​១៨​ខែមីនា​ឆ្នាំ​២០១៨​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៩​លើក​។​ក្នុងនោះ​បណ្ដាលឱ្យ​មនុស្ស​ស្លាប់​៥​នាក់​របួសស្រាល​៧​នាក់​និង​របួសធ្ងន់​៧​នាក់​។​

របាយការណ៍​ដដែល​បានបញ្ជាក់​ឱ្យដឹងទៀតថា​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៩​លើក​នេះ​បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ​ចំនួន​១២​គ្រឿង​-​រថយន្ដ​តូច​៧​គ្រឿង​-​រថយន្ដ​ធុន​ធំ​មួយគ្រឿង​។​មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន​ល្បឿន​-​មិន​ប្រកាន់​ស្ដាំ និង​បត់​គ្រោះថ្នាក់​។​

​ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​កើតឡើង​រយៈពេល​១៨​ថ្ងៃខែ​មីនាឆ្នាំ​២០១៨​នេះ​មាន​ចំនួន​១៦៤​លើក​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៩៨​នាក់ រងរបួស​ស្រាល​ចំនួន​១២៣​នាក់ និង​របួសធ្ងន់​ចំនួន​១៦៤​នាក់​៕S/

​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃទី​១៨​ខែមីនា​ស្លាប់​៥​នាក់​របួស​១៤​នាក់​