​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃទី​៨​ខែមេសា​ស្លាប់​៥​នាក់​របួស​២០​នាក់​

726
ចែករម្លែក

ដោយៈសហការី/​ភ្នំពេញៈ​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានបញ្ជាក់​ឱ្យដឹងថា​កាលពី​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​បានកើត​ឡើង​ចំនួន​១២​លើក ។​ក្នុងនោះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៥​នាក់ របួសធ្ងន់​ចំនួន​១០​នាក់ និង​របួសស្រាល​១០​នាក់​។​

​របាយការណ៍​ដដែល​បានបញ្ជាក់​ឱ្យដឹងទៀតថា​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១២​លើក​នេះ​បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ​ចំនួន​១១​គ្រឿង​-​រថយន្ដ​តូច​៣​គ្រឿង​-​រថយន្ដ​ធុន​ធំ​២​គ្រឿង​និង​យាន​ផ្សេងៗ​៣​គ្រឿង​។​មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន​ល្មើស​ល្បឿន​-​មិន​គោរព​សិទ្ធិ​-​បត់​គ្រោះថ្នាក់​-​ស្រវឹង និង​ប្រជែង​។​

​ចំពោះ​ករណី​គ្រោះថ្នាក់​ច​រា​រណ៍​កើតឡើង​រយៈពេល​៨​ថ្ងៃ ខែមេសា ឆ្នាំ​២០១៨​នេះ​មាន​ចំនួន​៧២​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៣៧​នាក់ របួសធ្ងន់​ចំនួន​៥៨​នាក់ និង​របួសស្រាល​ចំនួន​៣១​នាក់​៕S/

​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃទី​៨​ខែមេសា​ស្លាប់​៥​នាក់​របួស​២០​នាក់​