​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ចំនួន​១០​លើកមនុស្ស​ស្លាប់​៥​នាក់​របួស​២០​នាក់

815
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​គិតពី​ម៉ោង​២​ថ្ងៃទី​៤​ដល់​ម៉ោង​២​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៨​តាម​របាយការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១០​លើក​(​យប់​៣​លើក​)​។​ក្នុងនោះ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៥​នាក់​(​ស្រី​ម្នាក់​) រងរបួស​ធ្ងន់ ១៥​នាក់ របួសស្រាល ៤​នាក់​(​ស្រី​ម្នាក់​) ។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១០​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១៩​គ្រឿង ។​ក្នុងនោះ​មាន​ម៉ូតូ ១១​គ្រឿង រថយន្ត​តូច ៦​គ្រឿង រថយន្ត​ធំ ២​គ្រឿង ។ មិន​ពាក់​ពួក​សុវត្ថិ​ភា​ពេល​គ្រោះថ្នាក់​១០​នាក់ (​យប់​៣​នាក់​) ។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្បឿន ២​លើក​(​ស្លាប់​២​នាក់​), មិន​គោរព​សិទ្ធិ ២​លើក​(​ស្លាប់​៣​នាក់​), មិន​ប្រកាន់​ស្តាំ ២​លើក​(​ស្លាប់​ម្នាក់​), ប្រជែង ១​លើក​(​ស្លាប់​ម្នាក់​) និង​បត់​គ្រោះថ្នាក់ ៣​លើក​(​ស្លាប់​ម្នាក់​) ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​៤​ថ្ងៃ ចាប់​គិតពី​ថ្ងៃទី​១ ដល់ ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ៣៩​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ២៧​នាក់ របួស​សរុប ៦២​នាក់ របួសធ្ងន់ ៣៨​នាក់ របួសស្រាល ២៤​នាក់ ៕S/​

​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ចំនួន​១០​លើកមនុស្ស​ស្លាប់​៥​នាក់​របួស​២០​នាក់