​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៩​ខែកុម្ភៈ​ស្លាប់​៧​នាក់​របួស​២៣​នាក់

331
ចែករម្លែក
  • 6
    Shares

ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​នៅ​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ បាន​បង្កឱ្យមាន​មនុស្ស​ស្លាប់​៧​នាក់ និង​បាន​បង្ក​ឲ្យ មាន​អ្នករងរបួស​ធ្ងន់​-​ស្រាល ចំនួន​២៣​នាក់ ។​

​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ថ្ងៃនេះ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប​៣០​នាក់​នៅ​ថ្ងៃទី​៩ ខែកុម្ភៈ​នេះ​។ គឺ​កើតឡើង ដោយសារ​ហេតុការណ៍​ប៉ះទង្គិច ចំនួន ១៤​លើក ។​សូមជម្រាបថា ក្នុង​រយៈពេល​៨​ថ្ងៃ​នៃ​ខែកុម្ភៈ​នេះ គ្រោះថ្នាក់​ចរាចរណ៍​បានសម្លាប់​មនុស្ស​សរុប​៥៥​នាក់ បង្ក​របួសធ្ងន់ ស្រាល ចំនួន​១៨១​នាក់ ក្នុង​ហេតុការណ៍​កើតឡើង​១២៤​លើក ៕S/​

#