​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១៩​ខែកុម្ភៈ​ស្លាប់​៦​នាក់​របួស​២០​នាក់

190
ចែករម្លែក
  • 4
    Shares

ដោយ​៖​សាវ​រក្ស​/​ភ្នំពេញ​៖​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានឱ្យដឹងថា​ថ្ងៃទី​១៩​ខែកុម្ភៈ​ឆ្នាំ​២០១៩​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១៣​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៦​នាក់​, របួសស្រាល​១២​នាក់ និង​របួសធ្ងន់​៨​នាក់​។​

​របាយការណ៍​បន្ថែមថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១៣​លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ​ចំនួន​១៣​គ្រឿង​, រថយន្ត​តូច​៦​គ្រឿង​, យាន​ផ្សេងៗ​១​គ្រឿង និង​រថយន្ដ​ធុន​ធំ​១​គ្រឿង ហើយ​មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន​ល្មើស​ល្បឿន​, មិន​គោរព​សិទ្ធិ និង​កត្តា​យានយន្ដ​។​

​សូមបញ្ជាក់ថា រយៈពេល​១៩​ថ្ងៃ ចាប់ពី​ថ្ងៃទី​១​ដល់​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​២៥១​នាក់​, បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​១១៨ របួសធ្ងន់​២៣៨ និង​របួសស្រាល​១១៥​នាក់​៕S/