​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២៨​ខែមីនា​ស្លាប់​៧​នាក់​របួស​១៩​នាក់​

199
ចែករម្លែក
  • 7
    Shares

ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល ជាតិ​បានឱ្យដឹងថា គិតពី​ម៉ោង​២​ថ្ងៃទី​២៧​ដល់​ម៉ោង​២ ថ្ងៃទី​២៨ ខែមីនា​ឆ្នាំ​២០១៩​នេះ​បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​៧​នាក់​និង​បាន​បង្ក​ឲ្យ​មាន​អ្នករងរបួស​ធ្ងន់​-​ស្រាល​ចំនួន ១៩​នាក់ ។​

​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ថ្ងៃនេះ​បាន​បញ្ជាក់ថា​គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​សរុប​ចំនួន​២៦​នាក់​នៅ​ថ្ងៃទី​២៨​ខែមីនា​នេះ​គឺ​កើតឡើង​ដោយសារ​ហេតុការណ៍​ប៉ះទង្គិច​ចំនួន​១៦​លើក​។​សូមជម្រាបថា​ក្នុង​រយៈពេល​២៨​ថ្ងៃ​នៃ​ខែមីនា​នេះ​គ្រោះថ្នាក់​ចរាចរណ៍​បានសម្លាប់​មនុស្ស​សរុប ១៨៩​នាក់ បង្ក​របួសធ្ងន់​-​ស្រាល ចំនួន ៤៧៧​នាក់ ក្នុង​ហេតុការណ៍​កើតឡើង ៣៥៨​លើក ៕S/​