​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២៩​ខែមីនា​ស្លាប់​៩​នាក់​របួស​១៨​នាក់​

384
ចែករម្លែក
  • 8
    Shares

ដោយ​៖​សាវ​រក្ស​/​ភ្នំពេញ​៖​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល ជាតិ​បានឱ្យ​ឲ្យ​ដឹងថា គិតពី​ម៉ោង​២​ថ្ងៃទី​២៨​ដល់​ម៉ោង​២ ថ្ងៃទី​២៩ ខែមីនា​ឆ្នាំ​២០១៩​នេះ​បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​៩​នាក់​និង​បាន​បង្ក​ឲ្យ​មាន​អ្នករងរបួស​ធ្ងន់​-​ស្រាល​ចំនួន ១៨ នាក់ ។

ទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូ ទាំង ប្រទេស ថ្ងៃនេះ បាន បញ្ជាក់ ថា គ្រោះថ្នាក់ ដែល បង្ក ឲ្យ មាន មនុស្ស ស្លាប់ និង របួស សរុប ២៧ នាក់ នៅ ថ្ងៃ ទី ២៩ ខែមីនា នេះ គឺ កើតឡើង ដោយសារ ហេតុការណ៍ ប៉ះទង្គិច ចំនួន ១៣ លើក ។​សូម ជម្រាប ថា​ក្នុង​រយៈពេល​២៩​ថ្ងៃ​នៃ​ខែមីនា​នេះ​គ្រោះថ្នាក់ ចរាចរណ៍ បាន សម្លាប់ មនុស្ស សរុប ១៩៨ នាក់ បង្ក របួសធ្ងន់ ស្រាល ចំនួន ៤៩៥ នាក់ ក្នុង ហេតុការណ៍ កើតឡើង ៣៧១ លើក ៕S/​