​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៣០​ខែមីនា​ស្លាប់​២​នាក់​របួស​៣​នាក់​

194
ចែករម្លែក
  • 13
    Shares

ដោយ​៖​សាវ​រក្ស​/​ភ្នំពេញ​៖​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល ជាតិ​បានឱ្យដឹងថា គិតពី​ម៉ោង​២​ថ្ងៃទី​២៩​ដល់​ម៉ោង​២ ថ្ងៃទី​៣០ ខែមីនា​ឆ្នាំ​២០១៩​នេះ​បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​២​នាក់​និង​បាន​បង្ក​ឲ្យ​មាន​អ្នករងរបួស​ធ្ងន់​-​ស្រាល​ចំនួន ៣ នាក់ ។

ទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូ ទាំង ប្រទេស ថ្ងៃនេះ បាន បញ្ជាក់ ថា គ្រោះថ្នាក់​ដែល​បង្ក ឲ្យ មាន មនុស្ស​ស្លាប់​និង​របួស​សរុប​៥​នាក់​នៅ​ថ្ងៃទី​៣០​ខែមីនា​នេះ​គឺ​កើតឡើង​ដោយសារ​ហេតុការណ៍ ប៉ះទង្គិច ចំនួន​៣​លើក​។​សូម ជម្រាប ថា ក្នុង រយៈពេល ៣០ ថ្ងៃ នៃ ខែមីនា នេះ គ្រោះថ្នាក់ ចរាចរណ៍ បាន សម្លាប់ មនុស្ស សរុប ២០០ នាក់ បង្ក របួសធ្ងន់ ស្រាល ចំនួន ៤៩៨ នាក់ ក្នុង ហេតុការណ៍ កើតឡើង ៣៧៤ លើក ៕S/