​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៣​ខែមេសា​ស្លាប់​បីនាក់​របួស​១៥​នាក់​

401
ចែករម្លែក
  • 14
    Shares

ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​:​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល ជាតិ​ឲ្យ​ដឹងថា គិតពី​ម៉ោង​២​ថ្ងៃទី​២​ដល់​ម៉ោង​២ ថ្ងៃទី​៣ ខែមេសា ឆ្នាំ ២០១៩ នេះ​បាន​បង្កឱ្យមាន​មនុស្ស​ស្លាប់​៣​នាក់​និង​បាន បង្កឱ្យមាន អ្នករងរបួស ធ្ងន់ -​ស្រាល​១៥​នាក់​។

ទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូទាំងប្រទេស ថ្ងៃនេះ បាន បញ្ជាក់ថា គ្រោះថ្នាក់ ដែល បង្ក ឲ្យ មាន មនុស្ស ស្លាប់ និង របួស សរុប ចំនួន ១៨​នាក់ នៅ​ថ្ងៃទី​៣ ខែមេសា នេះ គឺ កើតឡើង ដោយសារ ហេតុការណ៍ ប៉ះទង្គិច ចំនួន ៩​លើក ។​សូមជម្រាបថា ក្នុង រយៈពេល ៣​ថ្ងៃ​នៃ​ខែមេសា​នេះ គ្រោះថ្នាក់ ចរាចរណ៍ បានសម្លាប់ មនុស្ស សរុប ១៧​នាក់ បង្ក របួសធ្ងន់ – ស្រាល ចំនួន ៤៣​នាក់ ក្នុង ហេតុការណ៍ កើតឡើង ៣៣​លើក ៕S/​