​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៨​ខែមេសា​ស្លាប់​៩​នាក់​របួស​១៩​នាក់​

457
ចែករម្លែក
  • 175
    Shares

ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល ជាតិ​បានឱ្យដឹងថា គិតពី​ម៉ោង​២​ថ្ងៃទី​៧​ដល់​ម៉ោង​២ ថ្ងៃទី​៨ ខែមេសា​ឆ្នាំ​២០១៩​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​៩​នាក់​និង​បាន​បង្ក​ឲ្យ​មាន​អ្នករងរបួស​ធ្ងន់ -​ស្រាល​១៩​នាក់​។

​ទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូទាំងប្រទេស ថ្ងៃនេះ បាន បញ្ជាក់ថា គ្រោះថ្នាក់ ដែល បង្ក ឲ្យ មាន មនុស្ស ស្លាប់ និង របួស សរុប ចំនួន​២៨ នាក់ នៅ ថ្ងៃទី ៨ ខែមេសា នេះ គឺ កើតឡើង ដោយសារ ហេតុការណ៍ ប៉ះទង្គិច ចំនួន ១៧ លើក ។

សូមជម្រាបថា ក្នុង រយៈពេល ៨ ថ្ងៃ នៃ ខែមេសា នេះ គ្រោះថ្នាក់ ចរាចរណ៍ បានសម្លាប់ មនុស្ស សរុប ៥២ នាក់ បង្ក របួសធ្ងន់ – ស្រាល ចំនួន ១២៩ នាក់ ក្នុង ហេតុការណ៍ កើតឡើង ៩៨ លើក ៕S/​