​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៩​ខែមេសា​មនុស្ស​ស្លាប់​៥​នាក់​របួស​១៤​នាក់​

300
ចែករម្លែក
  • 43
    Shares

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល ជាតិ​បានឱ្យដឹងថា គិតពី​ម៉ោង​២​ថ្ងៃទី​៨​ដល់​ម៉ោង​២ ថ្ងៃទី​៩ ខែមេសា ឆ្នាំ ២០១៩ នេះ បាន បង្ក ឲ្យ មាន មនុស្ស ស្លាប់ ៥​នាក់​និង បាន បង្ក ឲ្យ មាន អ្នករងរបួស ធ្ងន់ -​ស្រាល​១៤​នាក់​។

ទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូទាំងប្រទេស ថ្ងៃនេះ បាន បញ្ជាក់ថា គ្រោះថ្នាក់ ដែល បង្ក ឲ្យ មាន មនុស្ស ស្លាប់ និង របួស សរុប ចំនួន ១៩​នាក់ នៅ​ថ្ងៃទី​៩ ខែមេសា នេះ គឺ កើតឡើង ដោយសារ ហេតុការណ៍ ប៉ះទង្គិច ចំនួន ១២​លើក ។

សូមជម្រាបថា ក្នុង រយៈពេល ៩​ថ្ងៃ​នៃ​ខែមេសា​នេះ គ្រោះថ្នាក់ ចរាចរណ៍ បានសម្លាប់ មនុស្ស សរុប ៥៧​នាក់ បង្ក របួសធ្ងន់ – ស្រាល ចំនួន ១៤៣​នាក់ ក្នុង ហេតុការណ៍ កើតឡើង ១១០​លើក ៕S/​