​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៣០​ខែមេសា​ស្លាប់​៤​នាក់​របួស​៤​នាក់​

241
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានឱ្យដឹងថា​គិតពី​ម៉ោង​២​ថ្ងៃទី​២៩​ដល់​ម៉ោង​២​ថ្ងៃទី​៣០​ខែមេសា ឆ្នាំ ២០១៩​នេះ​បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​៤​នាក់​និង​បាន​បង្ក​ឲ្យ​មាន​អ្នករងរបួស​ធ្ងន់​-​ស្រាល​៤​នាក់ ។

​រីឯ​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​គឺ​បណ្តាលមកពី​បើកបរ​លើស​ល្បឿន​កំណត់​,​មិន​គោរព​សិទ្ធ​បត់​មិន​ប្រកាន់​ស្តាំ​ជាដើម​។​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​ជាច្រើន​គ្រឿងក្នុង​ក្នុងនោះ​មាន​ម៉ូតូ​,​រ​ថយ​រថយន្ត​តូ​-​ធំ​និង​យ​និង​យាន​ផ្សេងៗ​ជាច្រើន​គ្រឿង​ទៀត ។

​ទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូទាំងប្រទេស ថ្ងៃនេះ បាន បញ្ជាក់ថា គ្រោះថ្នាក់ ដែល បង្ក ឲ្យ មាន​មនុស្ស​ស្លាប់​និង​របួស​សរុប​ចំនួន​៨​នាក់​នៅ​ថ្ងៃទី​៣០​ខែមេសា​នេះ​គឺ​កើតឡើង​ដោយសារ​ហេតុការណ៍ ប៉ះទង្គិច ចំនួន ៥ លើក ។

សូមជម្រាបថា ក្នុង រយៈពេល ៣០ ថ្ងៃ នៃ ខែមេសា នេះ គ្រោះថ្នាក់ ចរាចរណ៍ បានសម្លាប់ មនុស្ស សរុប ២០០ នាក់ បង្ក របួសធ្ងន់ – ស្រាល ចំនួន ៦៣៦ នាក់ ក្នុង ហេតុការណ៍ កើតឡើង ៤០៥ លើក ៕S/​

#