​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២១​ខែឧសភា​ស្លាប់​ម្នាក់​របួស​៦​នាក់​

539
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល ជាតិ​បានឱ្យដឹងថា គិតពី​ម៉ោង​២​ថ្ងៃទី​២០​ដល់​ម៉ោង​២ ថ្ងៃទី​២១ ខែឧសភា​ឆ្នាំ​២០១៩​គ្រោះថ្នាក​ចរាចរ​បា​នប​ង្ក​ឱ្យមាន​មនុស្ស​ស្លាប់​ម្នាក់​និង​អ្នករងរបួស​ធ្ងន់​-​ស្រាល ៦ នាក់​។

​ទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូទាំងប្រទេស ថ្ងៃនេះ បាន បញ្ជាក់ថា គ្រោះថ្នាក់ ដែល បង្ក ឲ្យ មាន មនុស្ស ស្លាប់ និង របួស សរុប ចំនួន ៧ នាក់ នៅ ថ្ងៃទី ២១ ខែឧសភា នេះ គឺ កើតឡើង ដោយសារ ហេតុការណ៍ ប៉ះទង្គិច ចំនួន ៦ លើក ។

​សូមជម្រាបថា ក្នុង រយៈពេល ២១ ថ្ងៃ នៃ ខែឧសភា នេះ គ្រោះថ្នាក់ ចរាចរណ៍ បានសម្លាប់ មនុស្ស សរុប ១០៤ នាក់ បង្ក របួសធ្ងន់ – ស្រាល ចំនួន ៣៣៩ នាក់ ក្នុង ហេតុការណ៍ កើតឡើង ២៣៥ លើក ៕S/​