​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២៤​ខែឧសភា​ស្លាប់​២​នាក់​របួស​៧​នាក់​

533
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានឱ្យដឹងថា​គ្រោះថ្នាក់​ចរាចរណ៍​គិតពី​ម៉ោង​២​ថ្ងៃទី​២៣​ដល់​ម៉ោង​២​ថ្ងៃទី​២៤​ខែឧសភា​ឆ្នាំ​២០១៩​បាន​បង្ក​ឱ្យ​មនុស្ស​ស្លាប់​២​នាក់​និង​រងរបួស​ធ្ងន់​-​ស្រាល ៧​នាក់ ។

​ចំពោះ​មូលហេតុ​ដែល​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​គឺ​បណ្តាលមកពី​បើកបរ​លើស​ល្បឿន​កំណត់​,​មិន​គោរព​សិទ្ធ​បត់​មិន​ប្រកាន់​ស្តាំ​ជាដើម​។​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​ជាច្រើន​គ្រឿង​។​ក្នុងនោះ​មាន​ម៉ូតូ​,​រ​ថយ​រថយន្ត​តូ​-​ធំ និង​យាន​ផ្សេងៗ​ជាច្រើន​គ្រឿង​ទៀត ។

ទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូទាំងប្រទេស ថ្ងៃនេះ បាន បញ្ជាក់ថា គ្រោះថ្នាក់ ដែល បង្ក ឲ្យ មាន មនុស្ស ស្លាប់ និង របួស សរុប ចំនួន ៩​នាក់ នៅ​ថ្ងៃទី​២៤ ខែឧសភា​នេះ គឺ កើតឡើង ដោយសារ ហេតុការណ៍ ប៉ះទង្គិច ចំនួន ៧​លើក ។

ក្នុង​រយ​:​ពេល​២៤​ថ្ងៃ​នៃ​ខែឧសភា​នេះ គ្រោះថ្នាក់ ចរាចរណ៍ បានសម្លាប់ មនុស្ស សរុប ១២៣​នាក់ បង្ក របួសធ្ងន់ – ស្រាល ចំនួន ៣៩៦​នាក់ ក្នុង ហេតុការណ៍ កើតឡើង ២៧៣​លើក ៕S/​