ដោយៈសាវរក្ស/ភ្នំពេញៈតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសគិតពីម៉ោង២ថ្ងៃទី១៩ដល់ម៉ោង២ថ្ងៃទី២០ខែមិថុនាឆ្នាំ២០១៩បានបង្កឱ្យមានមនុស្សស្លាប់៣នាក់និងរងរបួសធ្ងន់ – ស្រាល១៤នាក់ ។
មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គឺបណ្តាលមកពីបើកបរលើសល្បឿនកំណត់,មិនគោរពសិទ្ធបត់មិនប្រកាន់ស្តាំជាដើម។នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឱ្យមានការខូចខាតយានយន្តសរុបជាច្រើនគ្រឿងក្នុងនោះមានម៉ូតូ,រថយន្តតូ-ធំនិងយានផ្សេងៗជាច្រើនគ្រឿងទៀត ។
ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសថ្ងៃនេះបានបញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់និងរបួសសរុបចំនួន១៧នាក់នៅថ្ងៃទី២០ខែមិថុនានេះគឺកើតឡើងដោយសារហេតុការណ៍ប៉ះទង្គិចចំនួន៩លើក។
សូមជម្រាបថាក្នុងរយៈពេល២០ថ្ងៃនៃខែមិថុនានេះគ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សសរុប ១០៤ នាក់បង្ក របួសធ្ងន់ – ស្រាលចំនួន ៣៤១ នាក់ក្នុងហេតុការណ៍ កើតឡើង២២៥ លើក ៕S/