​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២​សីហា​ស្លាប់​៦​នាក់​និង​របួស​១៩​នាក់​

125
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានឱ្យដឹងថា​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​គិតពី​ម៉ោង​២​ថ្ងៃទី​១​ដល់​ម៉ោង​២​ថ្ងៃទី​២​ខែសីហា​ឆ្នាំ​២០១៩​ស្លាប់​៦​នាក់​និង​រង របួសធ្ងន់​ស្រាល​ចំនួន​១៩ នាក់ ។

​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​គឺ​បណ្តាលមកពី​បើកបរ​លើស​ល្បឿន​កំណត់​,​មិន​គោរព​សិទ្ធ​បត់​មិន​ប្រកាន់​ស្តាំ​ជាដើម​។​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បង្កឱ្យមាន​ការខូចខាត​យានយន្ត​សរុប​ជាច្រើន​គ្រឿង​ក្នុងនោះ​មាន​ម៉ូតូ​,​រថយន្ត​តូច​-​ធំ​និង​យាន​ផ្សេងៗ​ជាច្រើន​គ្រឿង​ទៀត ។

​ទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ថ្ងៃនេះ​បាន​បញ្ជាក់ថា​គ្រោះថ្នាក់​ដែល​បង្កឱ្យមាន មនុស្ស ស្លាប់ និង របួស សរុប ២៥ នាក់ នៅ ថ្ងៃ ទី ២​ខែសីហា​ឆ្នាំ​២០១៩​នេះ​គឺ​កើតឡើង​ដោយសារ ហេតុការណ៍ ប៉ះទង្គិច ចំនួន ១៤ លើក​។​

សូមជម្រាបថា​ក្នុង​រយៈពេល​២​ថ្ងៃ​នៃ​ខែសីហា​នេះ​គ្រោះថ្នាក់ ចរាចរណ៍ បាន សម្លាប់ មនុស្ស​សរុប ១៤ នាក់ បង្ក របួសធ្ងន់​ស្រាល​ចំនួន​៣៤​នាក់​ក្នុង​ហេតុការណ៍ កើតឡើង ២៥​លើក​៕S/​