​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១៩​ខែសីហា​ស្លាប់​៨​នាក់​របួស​១៥​នាក់​

194
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានឱ្យដឹងថា​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​គិតពី​ម៉ោង​២​ថ្ងៃទី​១៨​ដល់​ម៉ោង​២​ថ្ងៃទី​១៩​ខែសីហា​ឆ្នាំ​២០១៩​បាន​បង្កឱ្យមាន​អ្នកស្លាប់​៨​នាក់​និង​របួសធ្ងន់​-​ស្រាល​១៥​នាក់​។
​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​គឺ​បណ្តាលមកពី​បើកបរ​លើស​ល្បឿន​កំណត់​,​មិន​គោរព​សិទ្ធ​បត់​មិន​ប្រកាន់​ស្តាំ​ជាដើម​។​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​ជាច្រើន​គ្រឿង​ក្នុងនោះ​មាន​ម៉ូតូ​,​រថយន្ត​តូច​-​ធំ​និង​យាន​ផ្សេងៗ​ជាច្រើន​គ្រឿង​ទៀត ។

​ទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូទាំងប្រទេស​ថ្ងៃនេះ​បាន​បញ្ជាក់ថា​គ្រោះថ្នាក់​ដែល​បង្កឱ្យមាន មនុស្ស​ស្លាប់​និង​របួស​សរុប​ចំនួន​២៣​នាក់​នៅ​ថ្ងៃទី​១៩​ខែសីហា​នេះ​គឺ​កើតឡើង​ដោយសារ​ហេតុការណ៍​ប៉ះទង្គិច​ចំនួន​៩​លើក​។​សូមជម្រាបថា​ក្នុង​រយៈពេល​១៩​ថ្ងៃ​នៃ​ខែសីហា​នេះ​គ្រោះថ្នាក់​ចរាចរណ៍​បានសម្លាប់​មនុស្ស​សរុប​១០០ នាក់ បង្ក របួសធ្ងន់ – ស្រាល ចំនួន ២៦៥ នាក់ ក្នុង ហេតុការណ៍ កើតឡើង ១៩២ លើក ៕S/​

#