​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃទី​២៦​ខែធ្នូ​ស្លាប់​៤​នាក់​របួស​៩​នាក់​

354

(​ភ្នំពេញ​)៖​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានបញ្ជាក់​ឱ្យដឹងថា​កាលពី​ថ្ងៃទី​២៦​ខែធ្នូ​ឆ្នាំ​២០១៧​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៩​លើក​។​ក្នុងនោះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៤​នាក់​របួសស្រាល​២​នាក់​និង​របួសធ្ងន់​៧​នាក់​។​

​របាយការណ៍​ដដែល​បានបញ្ជាក់​ឱ្យដឹងទៀតថា​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៩​លើក​នេះ​បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ​ចំនួន​១០​គ្រឿង​-​រថយន្ត​តូច​៥​គ្រឿង​-​រថយន្ដ​ធុន​ធំ​ចំនួន​៣​គ្រឿង​។​មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន​ល្មើស​ល្បឿន​-​មិន​គោរព​សិទ្ធិ​-​ស្រវឹង​-​មិន​ប្រកាន់​ស្ដាំ​និង​ប្រជែង​។​

​ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​រយៈពេល​២៦​ថ្ងៃ​ក្នុង​ខែធ្នូ ឆ្នាំ​២០១៧​នេះ​មាន​ចំនួន​២៥៥​លើក​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​១៤០​នាក់ របួសធ្ងន់​ចំនួន​២៥៧​នាក់ និង​របួសស្រាល​ចំនួន​១២៤​នាក់​៕S/​ដោយ​៖​ហូ​សាន់​