​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ឆ្នាំ​២០១៧​ឆក់យក​ជីវិត​មនុស្ស​១.៧៨០​នាក់​និង​របួស​៥.៥៣៩​នាក់

330

(​ភ្នំពេញ​)៖​បណ្តាញ​ព័ត៌មាន​ហ្វ្រេស​ញូ​បាន​ផ្សាយ​ឱ្យដឹងថា​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​កម្ពុជា​ពេញ​១​ឆ្នាំ​២០១៧​បាន​កើតឡើង​ចំនួន​៣.៥៣១​ករណី​បើ​ធៀប​នឹង​ឆ្នាំ​២០១៦​ធ្លាក់ចុះ​១៦៩​ករណី​។​ក្នុង​នោះបាន​ឆក់យក​ជីវិត​មនុស្ស​ចំនួន​១.៧៨០​នាក់ កើនឡើង​៦៣​នាក់ និង​អ្នករបួស​ចំនួន​៥.៥៣៩​នាក់​ធ្លាក់ចុះ​១.០៦៨​នាក់​បើ​ធៀប​នឹង​ឆ្នាំ​២០១៦​។​

​យោងតាម​របាយការណ៍​ដដែល​បាន​ឲ្យ​ដឹងថា​ពេញ​១​ឆ្នាំ​២០១៧៖១៖​រាជធានី​ភ្នំពេញ​កើតឡើង​គ្រោះថ្នាក់​ចរាចរណ៍​៤៤៨​ករណី​ស្លាប់​១៦៨​នាក់ និង​របួស​៦០០​នាក់​។​២៖​បន្ទាយមានជ័យ ២០៧​ករណី ស្លាប់​១០៩​នាក់ និង របួស​២៩៧​នាក់​។​៣៖ បាត់ដំបង ១៨៧​ករណី ស្លាប់​៩៧​នាក់ និង​របួស​២៦៩​នាក់​។​៤៖ កំពង់ចាម ១៨៧​ករី​ណ ស្លាប់​៩០​នាក់ និង​របួស​៣០៦​នាក់​។​៥៖ កំពង់ឆ្នាំង ៨៣​ករណី ស្លាប់​៤៦​នាក់ និង​របួស​១៣៣​នាក់​។​៦៖ កំពង់ស្ពឺ ១៥១​ករណី ស្លាប់​១២០​នាក់ និង​របួស​២៦៦​នាក់​។​

៧៖ កំពង់ធំ ១៨២​ករណី ស្លាប់​១២៤​នាក់ និង​របួស​២៣០​នាក់​។​៨៖ កំពត ១៦៨​ករណី ស្លាប់​៨៦​នាក់ និង​របួស​២៤៦​នាក់​។​៩៖ កណ្តាល ២២១​ករណី ស្លាប់​១៦០​នាក់ និង​របួស​២៩៨​នាក់​។​១០៖ កោះកុង ៥៨​ករណី ស្លាប់​២៥​នាក់ និង​របួស​៩២​នាក់​។​១១៖ ក្រចេះ ១៧៤​ករណី ស្លាប់​៦៨​នាក់ និង​របួស​២៧៣​នាក់​។​១២៖ មណ្ឌលគិរី ៤៤​ករណី ស្លាប់​១៧​នាក់ និង​របួស​៨៨​នាក់​។​១៣៖ ព្រះវិហារ ១០៨​ករណី ស្លាប់​៥៤​នាក់ និង​របួស​១៥៧​នាក់​។​១៤៖ ព្រៃវែង ៩៩​ករណី ស្លាប់​៨៤​នាក់ និង​របួស​១១៤​នាក់​។​

១៥៖ ពោធិ៍សាត់ ២៤៧​ករណី ស្លាប់​៨៣​នាក់ និង​របួស​៤២៥​នាក់​។​១៦៖ រតនគិរី ៧៥​ករណី​ស្លាប់​៣១​នាក់​និង​របួស​១៣៧​នាក់​។​១៧៖ សៀមរាប ៨៣​ករណី ស្លាប់​៦៧​នាក់ និង​របួស​១៣១​នាក់​។​១៨៖ ព្រះសីហនុ ១៩៧​ករណី ស្លាប់​៧៨​នាក់ និង​របួស​២៨២​នាក់​។​

១៩៖ ស្ទឹងត្រែង ៩៣​ករណី ស្លាប់​៣៥​នាក់ និង​របួស​១៤៩​នាក់​។​២០៖​ស្វាយរៀង ១៦១​ករណី ស្លាប់​៥៥​នាក់ និង​របួស​២៨៨​នាក់​។​២១៖ តាកែវ ១១៩​ករណី ស្លាប់​៩០​នាក់ និង​របួស​៣០៨​នាក់​។​២២៖ ឧ​ត្ត​រ​មានជ័យ ៤២​ករណី ស្លាប់​១៧​នាក់ និង​របួស​៨៩​នាក់​។​២៣៖ កែប ៨២​ករណី ស្លាប់​១៣​នាក់ និង​របួស​១៤៤​នាក់​។​២៤៖ ប៉ៃលិន ៥៨​ករណី ស្លាប់​១៨​នាក់ និង​របួស​១១៩​នាក់​។​២៥៖ ត្បូងឃ្មុំ ៥៧​ករណី ស្លាប់​៤៥​នាក់ និង​របួស​៩៨​នាក់​៕S/

គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ឆ្នាំ​២០១៧​ឆក់យក​ជីវិត​មនុស្ស​១.៧៨០​នាក់​និង​របួស​៥.៥៣៩​នាក់​