​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៤​ខែកញ្ញា​ស្លាប់​៤​នាក់​របួស​៥​នាក់​

126
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានឱ្យដឹងថា​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​គិតពី​ម៉ោង​២​ថ្ងៃទី​៣​ដល់​ម៉ោង​២​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ ២០១៩​បណ្តាលឱ្យមាន​អ្នកស្លាប់ ៤ នាក់ និង​រងរបួស​ធ្ងន់​- ស្រាល​៥​នាក់ ។

​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​គឺ​បណ្តាលមកពី​បើកបរ​លើស​ល្បឿន​កំណត់​,​មិន​គោរព​សិទ្ធ​បត់​មិន​ប្រកាន់​ស្តាំ​ជាដើម​។​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បង្កឱ្យមាន​ការខូចខាត​យានយន្ត​សរុប​ជាច្រើន​គ្រឿង​ក្នុងនោះ​មាន​ម៉ូតូ​,​រថយន្ត​តូច​-​ធំ​និង​យាន​ផ្សេងៗ​ជាច្រើន​គ្រឿង​ទៀត ។

​ទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូទាំងប្រទេស ថ្ងៃនេះ បាន បញ្ជាក់ថា គ្រោះថ្នាក់ ដែល បង្ក ឱ្យមាន​មនុស្ស​ស្លាប់​និង​របួស​សរុប​ចំនួន​១០​នាក់​នៅ​ថ្ងៃទី​៤​ខែកញ្ញា​នេះ​គឺ​កើតឡើង​ដោយសារ​ហេតុការណ៍ ប៉ះទង្គិច ចំនួន ៨ លើក ។​សូមជម្រាបថា ក្នុង រយៈពេល ០៤ ថ្ងៃ នៃ ខែកញ្ញា នេះ គ្រោះថ្នាក់ ចរាចរណ៍ បានសម្លាប់ មនុស្ស សរុប ២៤ នាក់ បង្ក របួសធ្ងន់​ស្រាល​ចំនួន​៥៦​នាក់​ក្នុង​ហេតុការណ៍ កើតឡើង ៤៧ លើក ៕S/

#