​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១៩​កញ្ញា​បង្ក​ឲ្យ​មនុស្ស​ស្លាប់​៥​នាក់​និង​របួស​១៤​នាក់​

112
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ឲ្យ​ដឹងថា​គ្រោះថ្នាក់់​ចរាចរណ៍​ទូទាំងប្រទេស​គិតពី​ម៉ោង​២​ថ្ងៃទី​១៨​ដល់​ម៉ោង​២​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ ២០១៩ បាន បង្ក ឲ្យ​មនុស្ស​ស្លាប់​៥​នាក់​(​ស្រី​២​នាក់​) និង បាន បង្ក ឲ្យ មាន អ្នករងរបួស​ធ្ងន់​-​ស្រាល ១៤​នាក់​(​ស្រី​៨​នាក់​) ។

​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​គឺ​បណ្តាលមកពី​បើកបរ​លើស​ល្បឿន​កំណត់​,​មិន​គោរព​សិទ្ធ​បត់​មិន​ប្រកាន់​ស្តាំ​ជាដើម​។​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​ជាច្រើន​គ្រឿង​ក្នុងនោះ​មាន​ម៉ូតូ​,​រថយន្ត​តូច​-​ធំ​និង​យាន​ផ្សេងៗ​ជាច្រើន​គ្រឿង​ទៀត ។

​ទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក​ទូទាំងប្រទេស​ថ្ងៃនេះ​បាន​បញ្ជាក់ថា​គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន មនុស្ស ស្លាប់​និង​របួស​សរុប​ចំនួន​២៩​នាក់​នៅ​ថ្ងៃទី​១៩​ខែកញ្ញា​នេះ​គឺ​កើតឡើង​ដោយសារ​ហេតុការណ៍ ប៉ះទង្គិច ចំនួន ៧​លើក ។​ក្នុង​រយ​:​ពេល​១៩​ថ្ងៃ​នៃ​ខែកញ្ញា​នេះ គ្រោះថ្នាក់ ចរាចរណ៍​បានសម្លាប់​មនុស្ស សរុប ៩៦​នាក់ បង្ក របួសធ្ងន់ – ស្រាល ចំនួន ២៣០​នាក់​ក្នុង​ហេតុការណ៍​កើតឡើង​១៨១​លើក ៕S/​