​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃទី​៣១​ខែមករា​ស្លាប់​៦​នាក់​របួសធ្ងន់​៦​នាក់​

179

(​ភ្នំពេញ​)៖​តាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានបញ្ជាក់​ឱ្យដឹងថា​កាលពី​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​បានកើត​ឡើង​ចំនួន​៩​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៦​នាក់​របួសស្រាល​គ្មាន និង​របួសធ្ងន់​៦​នាក់​។​

​របាយការណ៍​ដដែល​បានបញ្ជាក់​ឱ្យដឹងទៀតថា​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៩​លើក​នេះ​បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ​ចំនួន​៨​គ្រឿង​-​រថយន្ត​តូច​៤​គ្រឿង​-​រថយន្ដ​ធុន​ធំ​៤​គ្រឿង​និង​កង់​មួយគ្រឿង​។​មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន បត់​គ្រោះថ្នាក់​-​មិន​ប្រកាន់​ស្ដាំ​-​ប្រជែង និង​ស្រវឹង​។​

ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​រយៈពេល​១​ខែមករា ឆ្នាំ​២០១៨ មាន​ចំនួន​៣០៤​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​១៦៨​នាក់ របួសធ្ងន់​ចំនួន​២៨៦​នាក់ និង​របួសស្រាល​ចំនួន​១០៩​នាក់​៕S/