​គ្រោះថ្នាក់​ចរាចរ​ក្នុង​១​ខែវិច្ឆិកា​មនុស្ស​ស្លាប់​១៤២​នាក់​របួស​៤៤២​នាក់​

566
ចែករម្លែក
  • 172
    Shares

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​របាយការណ៍រ​បស់​នាយកដ្ឋាន​នគរ​បាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​បានឱ្យដឹងថា​គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​មួយខែ​វិច្ឆិកា​ឆ្នាំ​២០១៨​មាន​មនុស្ស​១៤២​នាក់​បាន​ស្លាប់​។​ក្នុងនោះ​ស្រី​១៩​នាក់​និង​៤៤២​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់​ស្រាល ។​

​របាយការណ៍​ដដែល​បានបញ្ជាក់​ឱ្យដឹងទៀតថា​នៅក្នុង​ខែវិច្ឆិកា​ឆ្នាំ​២០១៨​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​២៨៧​លើក​ថយចុះ​១២​លើក​បើ​ធៀប​នឹង​ខែតុលា​ឆ្នាំ​២០១៨​។​ស្លាប់​មនុស្ស​១៤២​នាក់​ថយចុះ​១៩​នាក់​, របួស​៤៤២​នាក់ ថយចុះ​២៥​នាក់​។​

​រីឯ​មូល​ហេតុដែល​កើត​គ្រោះថ្នាក់​ចរាចរណ៍​ច្រើនជាងគេ​គឺ ការបើកបរ​ល្បឿន​លឿន​១០៩​លើក​, ស្រវឹង​១០​លើក​, ប្រជែង​២៤​លើក​, មិន​គោរព​សិទ្ធិ ៦២​លើក​, មិន​ប្រកាន់​ស្តាំ ៣៩​លើក​, បត់​គ្រោះថ្នាក់ ៣៦​លើក​, ងងុយដេក​២​លើក និង​កត្តា​យានយន្ត​៥​លើក​៕S/​

​គ្រោះថ្នាក់​ចរាចរ​ក្នុង​១​ខែវិច្ឆិកា​មនុស្ស​ស្លាប់​១៤២​នាក់​របួស​៤៤២​នាក់​