​គ្រោះថ្នាក់​ចរាចរ​ក្នុងស្រុក​កំពង់​សិលា​បណ្តាលឱ្យ​របួសធ្ងន់​ស្រាល​៦​នាក់​

563
ចែករម្លែក

​ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ​យ៉ាងហោចណាស់​ក៏មាន មនុស្ស​ប្រុស​ស្រី​ចំនួន​៦​នាក់​បាន​រងរបួស​ធ្ងន់​ស្រាល ដោយ​ជួប​គ្រោះថ្នាក់​ចរាចរ​លើ​ដងផ្លូវ​ជាតិ​លេខ​៤​។​ដោយ​រថយន្ត​ពីរ​គ្រឿង​បើកបរ​បញ្ច្រាសទិស​គ្នា​បុក​គ្នា​ពេញទំហឹង​។

​កងរាជអាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​៤០២​អោយដឹងថា​ករណីនេះ​កើតឡើង​នៅវេលា​ម៉ោង​ជិត​៣​រសៀល​ថ្ងៃទី​២៦​ខែវិច្ឆិកា​ឆ្នាំ​២០១៨​លើ​ដង​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​148-149​ស្ថិតក្នុង​ភូមិ​គី​រី​វ័​ន្ត​ឃុំ​ស្ទឹង​ឆាយ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ​។​

​ប្រភព​ដដែល​បាន​បន្ត​រថា​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​ដោយមាន​រថយន្ត​មួយគ្រឿង​ម៉ាក សាំ​យ៉ុង ព៌​ណស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AD6940​បើកបរ​ក្នុងទិសដៅ​ពី​ភ្នំពេញ​ឆ្ពោះទៅ​ក្រុងព្រះសីហនុ​។​បាន​បុក​ជាមួយ​រថយន្ត​មួយគ្រឿង​ម៉ាក​ខែ​ន​ធ័​រ​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ចង្កូត​ស្តាំ​KPS0160​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​បណ្តាលឱ្យ​អ្នករួមដំណើរ​ក្នុង​រថយន្ត​សាំ​យ៉ុង​ចំនួន​៣​នាក់​រងរបួស​ធ្ងន់ និង​៣​នាក់​ទៀត​របួសស្រាល ក្នុងនោះ​ប្រុស​៥​នាក់ ស្រី​ម្នាក់​។

​ជនរងគ្រោះ​ដែល​រងរបួស​ធ្ងន់​មាន​១-​ឈ្មោះ សូ រតនៈ ភេទ​ប្រុស​អាយុ 22 ឆ្នាំ ទីលំនៅ ស្រុក​រមាសហែក ខេត្តស្វាយរៀង​។​២-​ឈ្មោះ ទៀង ជឿន ភេទ​ប្រុស​អាយុ 60​ឆ្នាំ ទីលំនៅ​ស្រុក គងពិសី ខេត្តកំពង់ស្ពឺ ។​៣-​ឈ្មោះ រដ្ឋ ភា​រុន ភេទ​ប្រុស​អាយុ​44 ឆ្នាំ ទីលំនៅ​ស្រុក កំពង់​រោទ៍ ខេត្តស្វាយរៀង​។​

​ដោយឡែក​អ្នករងរបួស​ស្រាល​ពួកគាត់​បាន​ឡើង​រថយន្ត​ទៅផ្ទះ​រៀងៗ​ខ្លួន​។​ក្រោយពេល​កើតហេតុ​អ្នកបើកបរ​រថយន្ត​ទាំងពីរ​រត់គេចខ្លួន​បាត់​។​បច្ចុប្បន្ន​អ្នករងរបួស​ធ្ងន់​ត្រូវបាន​បញ្ចូនទៅ​មន្ទី​ពេទ្យ​រីឯ​វត្ថុតាង​បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សីលា​បន្ត​តាម​នីតិវិធី ៕S/

​គ្រោះថ្នាក់​ចរាចរ​ក្នុងស្រុក​កំពង់​សិលា​បណ្តាលឱ្យ​របួសធ្ងន់​ស្រាល​៦​នាក់​