​គ្រោះថ្នាក់​ចរាចរ​ឃាត់ខ្លួន​ជនជាតិ​ចិន​ម្នាក់​

945
ចែករម្លែក

​ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ​បុរស​ជនជាតិ​ចិន​ម្នាក់​ត្រូវបាន​ប៉ូលីស​ឃាត់ខ្លួន​បន្ទាប់ពី​បាន​បើក​រថយន្តបុក​ប៉ះ​បុរស​ជនជាតិ​វៀតណាម​ម្នាក់ ប្រកាច់ប្រកិន​របួសធ្ងន់​ធ្ង​របា​ន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​។​
​ករណីនេះ​បានកើត​ឡើងលើ​ផ្លូវ​ឯករាជ្យ ត្រង់ចំណុច មុខ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ក្នុង​សង្កាត់​លេខ​៣​ក្រុង​/​ខេត្ត​ព្រះសីហនុ​កាលពី​ម៉ោងជាង​១១​យប់​ថ្ងៃទី​២៧​ឧសភា​២០១៨ ។​

​មន្ត្រីនគរបាល​ចរាច​រណ៍​បាន​ប្រាប់ថា​មាន​គ្រោះថ្នាក់ ចរាចរណ៍​មួយ​កើតឡើង រវាង រថយន្ត ០១​គ្រឿង​ម៉ាក HIGHLANDER ផ្លាកលេខ​ភ្នំពេញ​2AQ 4086 បើកបរ​ដោយ​ឈ្មោះ GUO PENG ភេទ ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិ ចិន មុខរបរ បុគ្គលិក​កាស៊ីណូ ជីន ម៉ា (​គ្មាន​បណ្ណ​បើកបរ​រថយន្ត ) ។​មាន​អ្នករួមដំណើរ​ម្នាក់​ឈ្មោះ ZHENG LI XIAI ភេទ ស្រី អាយុ ២៧​ឆ្នាំ ជនជាតិ ចិន មុខរបរ បុគ្គលិក​កាស៊ីណូ ជីន ម៉ា អ្នក​ទាំងពីរ​ស្នាក់​នៅក្នុង​ភូមិ​២ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ មាន​ទិសដៅ​ពី​លិច​។

​ឆ្ពោះទៅ កើត លុះដល់​ចំណុច​ខាងលើ​ក៏បាន​បត់​ឆ្វេង​ឆ្លងកាត់​ផ្លូវ ត្រូវបាន​ម៉ូតូ ០១​គ្រឿង មាន​ទិសដៅ​ផ្ទុយគ្នា​បុក​ពេញទំហឹង​ចំហៀង​ទ្វារ​រថយន្ត​ខាងមុខ​ផ្នែក​ខាងស្តាំ​បន្ទាប់មក​រថយន្ត​ក៍​ជ្រុល​ទៅបុក​ផ្ទះ​ប្រជាពលរដ្ឋ​នៅក្បែរនោះ​បន្ថែមទៀត​។
ម៉ូតូ​ម៉ាក AREBLADE ពណ៌ ស​-​ក្រហម គ្មាន​ផ្លាក លេខ បើកបរ​ដោយ​ឈ្មោះ វ័ន វ៉ាន់​ឆាង ភេទ ប្រុស អាយុ ២៤​ឆ្នាំ មុខរបរ កម្មករសំណង់ ជនជាតិ វៀតណាម ស្នាក់នៅ​ក្នុងភូមិ​២ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ (​មិនមាន​ពាក់មួក​សុវត្ថិភាព​ទេ​) ។

​នគរបាល​បញ្ជាក់ថា​គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​១-​ឈ្មោះ វ័ន វ៉ាន់​ឆាង អ្នកបើកបរ​ម៉ូតូ រងរបួស ធ្ងន់ បាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​។ ២-​ឈ្មោះ ZHENG LI XIAI អ្នករួមដំណើរ​លើ​រថ​យន្ត រងរបួស​ធ្ងន់​បាន​បញ្ជូនទៅ​ព្យាបាល​នៅ​គ្លីនិក​មិត្តភាព​។

​ចំណែក​អ្នកបើកបរ​រថយន្ត ជនជាតិ ចិន​នគរបាល បាន​នាំខ្លួន​មកកាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ដើម្បី​អនុវត្តតាម​និតិ​វិធី​ច្បាប់ ។​រីឯ​វត្ថុតាង រថយន្ត និង ម៉ូតូ បាន​យកមក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​៕S/

​គ្រោះថ្នាក់​ចរាចរ​ឃាត់ខ្លួន​ជនជាតិ​ចិន​ម្នាក់​